ក្នុងនាមនាងខ្ញុំជាកូនខ្មែរ និងជានាយកការផ្សាយ (គេហទំព័រ) សង្គម សន្តិភាព www.sksnews.net រួមនិងសហការី ទាំងអស់ សូមសំដែងនូវសេចក្តីរំភើបរីករាយឥតឧបមា និងការអបអរសាទរ ដ៏ស្មោះអស់ពីដួងចិត្ត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ចំពោះជោគជ័យជាប្រវតិ្តសាស្រ្តដំបូងបង្អស់របស់ព្រះរាជាណា ចក្រកម្ពុជា ដែលបានដំណក់ប្រេងលើកដំបូង និងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ។
ជាពិសេសចំទិវាខួបអនុស្សាវរីយ៍លើកទី២២ នៃការ បញ្ចប់សង្រ្គាមនៅកម្ពុជា នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី សន្តិភាពទូទាំងប្រទេស តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ៕