ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើត្រីបានត្អូញត្អែរថាឆ្នាំនេះមិនសម្បូរត្រីទិញឆ្អើរទេហើយតម្កៃថ្លៃទៀតដោយសារតែឆ្នាំនេះទឹកទន្លេតូចជាងឆ្នាំទៅ

នេះទឹកទន្លេតូចជាងឆ្នាំទៅ

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើត្រីបានត្អូញត្អែរថាឆ្នាំនេះមិនសម្បូរត្រីទិញឆ្អើរទេហើយតម្កៃថ្លៃទៀតដោយសារតែឆ្នាំនេះទឹកទន្លេតូចជាងឆ្នាំទៅ ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រីនៅក្នុងភូមិកណ្តាលសង្កាត់ផ្សាឆ្នាំងបានរៀបរាប់អោយដឹងនៅថ្ងៃទី២៩ធ្នរ២០២០ ថាឆ្នាំនេះត្រីបានត្រូវនៅខ្នើតខែបុស្សប្រជាពលរដ្ឋបណ្តែតមងនៅតាមទន្លេតម្លៃនៅតែថ្លៃ១គីឡូក្រាមថ្លៃ៧០០០រៀលទៅ៨០០០រៀលដែលធ្វើអោយពួកគាត់ពិបាកក្នុងការទិញយកមកឆ្អើរណាស់តែបើមិនទិញទេមិនបានត្រីឆ្អើរទេ ។ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រីបានអោយដឹងទៀតថាឆ្នាំនេះគាត់បានឆ្អើរទាំងត្រីរៀលនិងត្រីបន្ទាស់ភ្លុកសរុបប្រមានជា១០០០០ចង្កាក់តែតម្លៃនៅមិនទាន់ដឹងម៉ូយអោយតម្លៃប៉ុន្មានទេពួកគាត់ដាក់ទុកលើភ្លើងបណ្តើរៗរងចាំម៉ូយចូលមកតថ្លៃទិញ ។ ពួកគាត់បានអោយដឹងបន្ថែមទៀតថាមកដល់ខ្នើត១៤កើតខែបុស្សនេះហើយត្រីប្រសាត់មងនៅតែត្រូវបណ្តើរៗដែលធ្វើអោយពួកគាត់ប្រមូលទិញយកមកឆ្អើរបន្តទម្រាំផុតត្រីត្រូវ  ក្នុងនោះថ្លៃឈ្នួលដោតត្រី១០០ចង្កាក់ថ្លៃ៥០០០រៀលនេះមិនទាន់គិតថ្លៃទឹកកកនិងអុសនៅឡើយទេ ៕ សុក្ខារិន

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *