អភិបាលខេត្តព្រះវិហារសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំសកល

ព្រះវិហារ៖ រសៀល ថ្ងៃអង្គារ  ទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ការិយាល័យ មន្រ្តីកិច្ចសន្យាទាំងអស់ នៅសាលប្រជុំធំ ជាន់ទី ៣ សាលាខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឡុង សុវណ្ណ បានផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទត្រូវបន្តខិតខំបំពេញការងារស្នូលរបស់ខ្លួនបន្ថែមទៀត ជាពិសេសត្រូវបន្តចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អបន្ថែមទៀត ដែលទាំងនេះពិតជាបានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ធ្វើការ កោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ឯកឧត្ដម លោកជំទាវ និង មន្ត្រីទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ស្រឡាញ់ការងារ ចេញ ពីបេះដូង ប្រកបដោយសុឆន្ទះ មនៈសិការ និងឧត្ដមគតិជាតិសម្រាប់ ខេត្តព្រះវិហារ ដោយទទួលបានជោគជ័យ នារយៈពេលកន្លងមក ។ លទ្ធផល និងសមិទ្ធផលនានា ដែលខេត្តព្រះវិហារ សម្រេចបាន រហូតដល់ ពេលនេះ គឺប្រាកដណាស់ថាមិនអាចកាត់ផ្ដាច់ចេញពីការ ចូលរួមចំណែករបស់ឯកឧត្ដម លោកជំទាវ និងមន្ត្រីទាំងអស់ ដែលមានវត្តមាន នាឱកាសនេះបានទេ។លើសពីនេះឯកឧត្តមអភិបាលបានផ្តាំផ្ញើរដល់មន្រ្តីក្រោឱវាទ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឱ្យបានល្អចេះជួយ ទុក្ខធុរៈគ្នាក្នុងស្មារតីភាតរៈជាបងប្អូន ដោយផ្អែក លើមូលដ្ឋានប្រយោជន៍រួម យុត្តិធម៌សង្គម គោរពច្បាប់បទដ្ឋានគតិយុត្តិនានា និងពង្រឹងរបៀបរបធ្វើការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវប្រសិទ្ធភាពការងារ និងភាពជា ម្ចាស់ការលើតួនាទីភារកិច្ចរបស់ខ្លួន ។សូមបន្តការគោរពវិន័យ ម៉ោងពេល បំពេញការងាររក្សាអត្តចរឹត ថ្លៃថ្នូរ សីលធម៌ល្អទាំងនៅកន្លែងការងារ និងទាំងនៅក្នុងសហគមន៍រស់នៅរបស់ខ្លួន ជាពិសេស មន្ត្រីក្មេងៗ ដែលជា អ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រចំណេះដឹងបង្កើនសមត្ថភាពបង្កើនបទពិសោធន៍ត្រូវប្រើវប្បធម៌ចែករំលែក ទាំងចំណេះដឹង ទាំងបទពិសោធន៍ និងក្ដីមេត្តា អាណិតស្រឡាញ់ ។ត្រូវបន្តរក្សាសុច្ចរឹតភាពកុំពាក់ព័ន្ធ នឹងបទល្មើសនានា ត្រូវរក្សាតម្លៃថ្លៃថ្នូរ របស់ មន្ត្រីសាធារណៈ និងរក្សាតម្លៃ របស់ អង្គភាព ព្រោះ អ្នកទាំងអស់គ្នា ជាសសរទ្រូង សម្រាប់ ជាតិមាតុភូមិ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *