កំពង់ធំៈ នៅព្រឹកថ្ងៃ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបតការការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំ សហការី នៃគណៈកម្មាធិការ សមាគមអតីត យុទ្ធជន រួមជាមួយក្រុមការងារ យ៉េន ឌ័រ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅ សំណេះសំណាល សាកសួរ សុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយ វិធានការ ការពារ ទប់ស្កាត់ ការ ឆ្លង រីក រាល ដាល មេរោគ កូវីដ ១៩ និង បានប្រគល់ ផ្ទះ ថ្មី ខ្នង លេខរៀងទី ១៧៩ អំណោយ ដ៏ ថ្លៃថ្លា របស់ សម្ដេច អគ្គ មហា សេនា បតីតេជោ តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រិទ្ធបណ្ឌឹត ដែល មាន ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ បាន សាងសង់ ពីសសរបេ តុង ឆ្អឹង ដែក ជញ្ជាំង ស្មាតប៊ត រនាប ក្តារ ដំបូល ប្រក់ ស័ង្កសី ជូន អតីតយុទ្ធជន ពិការ ដែលមានឈ្មោះ ណឹប ណុល អាយុ ៦៤ ឆ្នំា អតីតអង្គភាព វរសេនាតូចលេខ ៧ នៃយោធាខេត្តកំពង់ធំ ត្រូវ របួស ពិកា រ ក្នុង សមរភូមិ នៅឆ្នាំ ១៩៩៣ ។ មាន ភរិយា ឈ្មោះ ឌឹម ជីន អាយុ ៦២ឆ្នំា មាន កូន នៅ ក្នុង បន្ទុក ចំនួន ៤ នាក់ រស់ នៅ ភូមិ ផ្តៀក ឃុំ ផាន់ញើម ស្រុក ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ ក្នុង ពិធី ប្រគល់ ផ្ទះ ថ្មី នេះ ក្រុម ការងារ បាន នាំ យក នូវ អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោក ជំទាវ ពេជ ចន្ទ មុន្នី ទៅ ឧបត្ថម្ភ ជូន គាត់ បន្ថែម ទៀត មាន អង្ករ ចំនួន ៥០ គីឡូក្រាម មីម៉ាម៉ា ចំនួន ពីរ កេស ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនួន ពីរ យួរ មុង ជ្រលក់ ថ្នាំ ចំនួន មួយ និងថវិកាមួយចំនួន ផង ដែរ ៕