កំពង់ចាម : ខណៈ ពេលដែល សម័យកាល ឆ្ពោះ ទៅ រក ភាព ជឿនលឿន យ៉ាងណា ក្តី ប្រជាពលរដ្ឋ មួយចំនួន នៅក្នុងភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅតែបន្ត ប្រកប មុខរបរ តពីដូនតា ក្នុង ការដាប់ថ្ម ផលិត ត្បាល់កិនម្សៅ និង ត្បាល់ បុកគ្រឿង ដើម្បី រក ប្រាក់ កម្រៃ ផ្គត់ផ្គង់ ជីវភាព គ្រួសារ ។
លោកពូ សម ភី ដែល ជា អ្នក ប្រកប មុខរបរ ដាប់ ថ្ម តាំងពី ជំនាន់ ឪពុករបស់ គាត់ បានឲ្យដឹងថា បច្ចុប្បន្ន ការ ដាប់ ថ្ម ផលិតជា ត្បាល់ កិន ម្សៅ នេះ គឺក្នុង ១សម្រាប់ បាន ប្រាក់ កម្រៃ ចំនួន ១៦០០០រៀល ដោយគាត់ ប្រេីប្រាស់ ម៉ូទ័រ ផង ផលិត បាន តែ២ សម្រាប់ ប៉ុណ្ណោះ ក្នុង ១ថ្ងៃ ព្រោះ ក្នុង រយៈពេល ១ខែ កន្លងមក នេះ គឺចរន្ត អគ្គិសនី ខ្សោយផង ដែល ជា ផលលំបាក មួយ ក្នុង ការ ផលិត ផង ដែរ ។
ដោយឡែក លោក ហ៊ល រ៉េត បាន ឲ្យដឹងថា ការ ស៊ីឈ្នួល ដាប់ ថ្ម ត្បាល់ បុក គ្រឿងនេះ ក្នុង ត្បាល់ ១តម្លៃ ២៥០០រៀល ដោយ ក្នុង ១ថ្ងៃគាត់ ផលិត បាន ចាប់ ពី ១០ទៅ១៥ត្បាល់ ។
ចំណែក លោកស្រី យ៉ុន ផល្លី បានឲ្យដឹងថា ការ ស៊ីឈ្នួល ខាត់សំអាត ត្បាល់ បុក គ្រឿង នេះ គឺក្នុង ១ត្បាល់ ១អា តូច តម្លៃ ១២០០រៀល និង ធំ ៣០០០រៀល ដោយ ក្នុង ១ថ្ងៃ គាត់ ទាំង ២នាក់ ប្តីប្រពន្ធ សំអាត បាន ចាប់ ពី ៥០ទៅ ៦០ត្បាល់ ។
ជួប ជាមួយ បុរស ឈ្មោះ ឌី ដែល ជា ឈ្មួញ កណ្ដាល ម្នាក់ ដែល រស់នៅ ក្នុង ភូមិ ដៃបួន ឃុំ ជ្រៃវៀន នេះ ដែរ បានឲ្យដឹងថា ការ ប្រកប មុខរបរ នេះ ដំបូងគឺ គេ ត្រូវទិញ ថ្ម មក ពី តំបន់ មួយ ស្ថិត នៅ ក្នុង ភូមិ ទួល ថ្ម ឃុំ ថ្មពូន ស្រុក ព្រៃឈរ និង តំបន់ ទំនប់ តាកុច ស្ថិត នៅ ក្នុង ឃុំ ព្រែក ក្របៅ ស្រុក កងមាស ខេត្ត កំពង់ចាម ដែល គេ ផលិត ជា រូបរាងត្បាល់ កិន ម្សៅ ក្នុង ១សម្រាប់ តម្លៃ ១០០០០រៀល និង ជួល ឲ្យ គេ ផលិត ១សម្រាប់ តម្លៃ ១៦០០០រៀល ហេីយ ម៉ូយមក ទិញ ដល់ ផ្ទះ ក្នុង ១សម្រាប់ បាន តម្លៃ ៣០០០០រៀល ។ ចំពោះ ត្បាល់ បុក គ្រឿង ជួល ឲ្យ គេ ផលិត រួចរាល់ ក្នុង ១សម្រាប់ តម្លៃ ៩៥០០រៀល និង លក់ បន្ត ឲ្យ ម៉ូយ ក្នុង ១សម្រាប់ អាតូចតម្លៃ ១២០០០រៀល ផង ដែរ ៕