មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តប្រះវិហារចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួនដើម្បីទិញវ៉ាក់សាំងកូវីឌ-១៩

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករង ខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអោយ ទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ  បានស្ម័គ្រចិត្តបរិច្ចាកថវិកាផ្ទាល់ខ្លួន ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទិញថ្នាំវ៉ាក់សាំង កូវីឌ-១៩ មានចំនួន ២២,២០៣ ,០០០រៀល ។ ក្នុង ឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានប្រគល់ថវិកាជូនតាមរយៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ រងកងទ័ពជើងគោគ មេបញ្ជាការ យោធភូមិភាគ ទី៤ផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *