ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ, ថ្នាក់ដឹកនាំ តំបន់សឹក, ក្រុមការងារ ស.អ.ក ខេត្ត, ប្រធាន/អនុប្រធាន សអក ស្រុក រួមជាមួយ អជ្ញាធរមូលដ្ឋាន សរុប ៥៤នាក់ បានចុះលើកផ្ទះ ១ខ្នង ជូន អតីតយុទ្ធជន ដែលជាសមាជិក សអក ខេត្តព្រះវិហារ ឈ្មោះ អ៊ុយ សុធា ភេទប្រុស អាយុ ៦០ឆ្នាំ ជានិវត្តជន រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ផ្ទះមានទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៩,៥០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
ក្នុងពិធីនេះដែល ឯកឧត្តម បានផ្តាំផ្ញើរ និងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធាន សអក , ឯកឧត្តម គន់ គីម អគ្គលេខាធិការ សអក , ឯកឧត្តម ប្រធានកិត្តិយស សអក ខេត្តព្រះវិហារ ដែលតែងតែយកចិត្តទុក្ខដាក់ ដល់អតីតយុទ្ធជន ដែលធ្លាប់បានបំរើជាតិកន្លងមក និងបានលះបង់អាយុជីវិត ក៏ដូចជាកាយសម្បទា មួយចំនួន ខ្លះក៏បានពិការដៃ ខ្លះពិការជើង និងភ្នែកជាដើម ដូចច្នេះហើយបានជា ថ្នាក់ដឹកនាំយើង មិនបំភ្លេចនូវគុណបំណាច់របស់បោះពួកគាត់ និងបានផ្តល់ជូនផ្ទះ ក៏ដូចជាសម្ភារ:មួយចំនួនមានដូចជាគ្រឿងឧបភោគបរិភោគនានា ដល់បងប្អូនអតីតយុទ្ធ ក្រីក្រដែលជួបការលំបាក ខ្លះខ្វះព្រឹក ខ្លះខ្វះល្ងាច ទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគាត់ ។ ទោះអំណោយទាំងនោះ មិនសមស្របទៅតាមតម្រូវការរបស់ពួកគាត់ តែក៏ជួយកាត់បន្ថយបានមួយរយៈពេលផងដែរ ។
ជាចុងបញ្ចប់ អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានទទួលផ្ទះនាពេលនេះ បានថ្លែងអំណអរគុណយ៉ាងជ្រៀលជ្រៅបំផុត ជូនដល់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួបតែពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាត ឡើយ នឹងបន្តដឹកនាំកូនចៅអោយកាន់តែយូរអង្វែង ៕