គ្រែសម្រាប់ធ្វើចត្តាឡីស័ក សម្រាប់ពលករចំណូលស្រុក ជិត១.០០០គ្រែត្រូវបានរៀបចំជិតរួចរាល់់

កំពង់ចាមៈ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត​ នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែធ្នូ  ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ចំពោះបងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលគិតមកដល់ពេលនេះអាជ្ញាធរខេត្តបានរៀបចំគ្រែបានចំនួន ៧៥៦ គ្រែ ដែលមានទីតាំងស្តិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមផងដែរ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន ជម្រុញបន្ថែមដល់ក្រុមការងារទាំងអស់ធ្វើយ៉ាងណាត្រូវតែធ្វើការងារអោយរហ័សទាន់ពេលនិងមានប្រសិទ្ធភាព សម្រាប់បងប្អូនដែលចំណូលស្រុក បើឃើញថាអាការៈមិនស្រួលត្រូវតែពិនិត្យ និងធ្វើតាម តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លង និងការរីករាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមាននៅក្នុងសហគមន៍យើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *