កងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ចូលរួមប្រតិបត្តិការ ទទួលបងប្អូនប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ មកទីតាំងធ្វើចត្តាឡីស័ក

ឧត្តរមានជ័យៈ អនុវត្តតាមបទបញ្ជាពីមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងអនុសាសន៍ណែនាំដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចាត់តាំងកម្លាំងចំនួន១៣ នាក់ និងរថយន្តចំនួន០៤ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ ខ្នា មេបញ្ជការរង ដោយសហការជាមួយកងពលតូចដឹកជញ្ជូនលេខ៩៩ ចូលរួមដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័កចំនួន០៤ គោលដៅ ( វិទ្យាល័យ ហ៊ុន សែន សំរោង, វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ, ផ្ទះសំណាក់ឧត្តមរដ្ឋា និងមន្ទីរពេទ្យបង្អែកខេត្ត) ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នេះជាថ្ងៃទី៥ ដែលកងកម្លាំងរបស់តំបន់ប្រតិបត្តការសឹករងឧត្តរមានជ័យ សហការជាមួយកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលរងចាំទទួលប្រជាពលរដ្ឋ មកពីប្រទេសថៃនៅច្រកអន្តរជាតិអូរស្មាច់  ថ្ងៃនេះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរសរុបចំនួន ៩៣នាក់ ដែលបានឆ្លងដែនពីប្រទេសថៃ មកដល់ទឹកដីកម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់ និងបានដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងធ្វើចត្តាឡីស័ក ដែលបានកំណត់ទុកតាមផែនការ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *