អាជ្ញាធរ​អំពាវនាវ​ប្រជាពលរដ្ឋ មក​ធ្វើ ត្រី​ប្រហុក ត្រីឆ្អើរ​ផ្អក ត្រូវអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ទប់​ស្កាត់​ការឆ្លង​ជម្ងឺ កូ​វីដ​-១៩

(​ស្រុក​ពញា​ឭ​) ៖ លោក ថន​សុ​វណ្ណា អភិបាលស្រុក​ពញា​ឭ រួមជាមួយ​លោក​ហេង សុគន្ធា​រិ​ទ្ធ នាយ​រដ្ឋបាល​ជលផល​កណ្តាល​បាន​ដឹកនាំ ក្រុមការងារ​នាំយក​ម៉ាស​ចំនួន ១៥.០០០​ម៉ាស​ចែកជូន​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​គន្លង​ដាយ កំពង់​សំរុក​មក​ធ្វើ​ត្រី​ប្រហុក ត្រីឆ្អើរ ផ្អក ត្រៀម​ទុក​សំរាប់​ហូ​ក​ប្រចាំឆ្នាំ នៅតាម​គន្លង​ដាយ ទន្លេសាប ត្រង់ចំណុច ឃុំ​វិហារ​លួង ស្រុក​ពញាឮ នៅ​រសៀល​ថ្ងៃទី​២៤​ឆ្នូ​ម្សិលមិញ​នេះ​។

​នៅ​ទីនោះ​លោក​អភិបាលស្រុក បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ គន្លង​ដាយ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ប្រកាន់ខ្ជាប់​នូវ​វិធាន​សុវត្ថិភាព​របស់​សុខាភិបាល និង​ការអំពាវនាវ និង​ណែនាំ​របស់​រាជរដ្ឋាភិបាល​។
​បន្ទាប់មក នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ​លោក​ថន សុ​វណ្ណា និង​ក្រុមការងារ បាន​ចុះ​ចែក​ម៉ាស់ ដល់​ប្រជាពលរដ្ឋ កំពង់​ធ្វើ​ត្រី​ប្រហុក និង​កម្មករ​គន្លង​ដាយ​ទន្លេសាប​ចំនួន ០២​កន្លែង​ទៀត រួមមាន ៖
​គន្លង​ដាយ លេខ​១៥E និង​គន្លង​ដាយ លេខ​១៥A ផងដែរ​។

​គួរ​បញ្ជាក់ថា ៖ តាម​សេចក្តីជូនដំណឹង របស់​ក្រសួងកសិកម្ម បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ មានបំណង​ធ្វើ​ត្រី​ប្រហុក​ត្រីឆ្អើរ និង​ផ្អក ត្រៀម​ទុក​សំរាប់​ហូ​ក ប្រចាំឆ្នាំ​ត្រី​និង​ចាប់ផ្តើម​ត្រូវ​ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២៦ ខែ​ឆ្នូ ឆ្នាំ​២០២០ នៅតាម​គន្លង​ដាយ ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *