ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ផ្តល់សមិទ្ធផលថ្មីមួយទៀត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពត

កំពតៈ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០  តំបន់សឹករងខេត្តបានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅទ័ព របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និង ឯកឧត្ដម ជាយ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។

ពិធីក្រុងពាលីសាងសង់ត្រូវបាន ប្រារព្ធធ្វើនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត មេបញ្ជាការរង នាយសេនាធិការ នាយ នាយរង ការិយាល័យ ផ្នែក និងនាយទាហាន ពលទាហានទាំងអស់ចំណុះឱ្យទីបញ្ជាការ។

អាគារស្នាក់នៅនេះជាសមិទ្ធផលថ្មីមួយទៀត នៅក្នុងចំណោមសមិទ្ធិផលជាច្រើន សម្រាប់តំបន់ប្រតិបត្តិការសឹករងកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សម្រាប់អាគារនេះផ្ទាល់ត្រូវបានទទួលសាងសង់ដោយលោកឧកញ្ញា វិញ ហួ ដែលមានទទឹង១០,៥ម៉ែត្រ  បណ្ដោយ៣៦ម៉ែត្រ កំម្ពស់២ជាន់ ផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *