សៀមរាប៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងសហការីបានអញ្ជើញចូលរួមទទួលសម្ភារបច្ចេកទេស ពីនាយកដ្ឋានយន្តយុទ្ធ នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នាយក នាយកដ្ឋានយន្តយុទ្ធ នៅទីបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក ខេត្តសៀមរាបនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្នុងកម្មពិធីនេះ មានការចូលរួមទទួលពីបណ្តាអង្គភាពចំណុះយោធភូមិភាគទី៤ រួមមាន កងពលតូចថ្មើរជើងលេខ៤១ និង៤២ តំបន់ប្រតិបត្តិការសឹករងសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ កងការពារព្រំដែនគោកលេខ៤០២ និង៤០៣ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងអំណរអរគុណ ដល់ក្រសួងការពារជាតិ ដែលតែងតែយកចិត្តទុក្ខដាក់ដល់យោធភូមិភាគទី៤ ដែលមានការខ្វះខាត់សម្ភារបច្ចេកទេស សម្រាប់បំពាក់ជូនតាមបណ្តាអង្គភាពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនដែលចាំបាច់ប្រើប្រាស់ក្នុងការការពារបូរណភាពទឹកដី និងសន្តិសុខជូនជាតិមាតុភូមិផងដែរ ៕