ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីពិនិត្យសម្របសម្រួលដោះស្រាយវិវាទ និងផលប៉ះពាល់នៅចំណុចដីចម្ការបារាំង ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ នៅសាលប្រជុំអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។