អតីតយុទ្ឋជនពិការ និងប្រជាពលរដ្ឋទីទ័ល ក្រ នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលអំណោយ ស្បៀងអាហារ និងថវិកាចំនួន

កំពង់ធំ ៖ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំ សហការី  រួមជាមួយអាជ្ញាធរដែនដី  បានចុះទៅសំណេះសំណាល សាកសួរសុខទុក្ខ  និងផ្សព្វផ្សាយ ស្តីពីការ វិវត្តន៍ថ្មីនៃការឆ្លង រីករាលដាល មេរោគកូវីដ១៩  ជូន ដល់បងប្អូន ប្រជាពលរដ្ឋនិងគ្រួសារអតីតយុទ្ធជន។

ព្រមជាមួយគ្នានេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវ អំណោយមួយចំនួន របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន  ម៉ាណែត  និងលោកជំទាវ ពេជ្យ ចន្ទ មុន្នី  ទៅឧបត្ថម្ភ ជូនដល់អតីតយុទ្ឋជន ពិការ  និង គ្រួសារ ប្រជាពលរដ្ឋទីទ័ល ក្រ ចំនួន៨គ្រួសារ  រស់នៅ ឃុំព្នៅ  ស្រុក សន្ទុក  ខេត្ត កំពង់ធំ  ដោយក្នុងមួយ គ្រួសារៗ ទទួល បាននូវ អង្ករ ចំនួន ២៥  គីឡូក្រាម  មីម៉ាម៉ា ចំនួន មួយ កេស  ទឹក ត្រី ទឹក ស៊ីអ៊ីវ ចំនួន មួយ យួរ  ម៉ាស់ ក្រណាត់ ចំនួន ១០  ម៉ាស់  និង ថវិកា មួយ ចំនួន  ។

នាឪកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការណែនាំដល់ពលរដ្ឋនិងគ្រួសារអតីតយុទ្ធជន ធ្វើយាងណា ត្រូវចេះថែរក្សាសុខភាព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះថាក្រោយពេលដែលវាស្ងប់ស្ងាត់មួយរយៈ ស្រាប់តែផ្ទុះឡើងវិញក្នុងសហគមន៍តែម្ដង ហើយរក្សាអនាម័យជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលរួមមាន ៖ លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬ ជែល , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសម្រាមកំទុកចោលពាសវាលពាសកាល៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *