ព្រិត្តិការណ៍សង្រ្កាន្តខេត្តព្រះវិហារ

សម្រស់ពេលរាត្រី ទឹកដីខេត្តព្រះវិហារ មានពន្លឺភ្លើងពណ៌គ្រប់ទីកន្លែងគួរជាទីគយគន់ រៀបចំសម្រាប់សង្រ្កាន្តឆ្នាំថ្មី២០២៥ដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ មិនត្រឹមតែមានរាំលេងកម្សាន្តក្នុងបរិវេណសាលាខេត្តទេ មានលេងល្បែងប្រជាប្រិយជាច្រើន ប្លែកមិនធ្លាប់មាន មានដូចជាចោលឈូង បោះអង្គុញ វាយខែល តំបន់ត្រជាក់ ឡើងសសរខ្លាញ់ជាដើម។ សូមគោរពអញ្ជើញពុកម៉ែបងប្អូនចូលរួមកម្សាន្តអោយបានច្រើនកុះករ។

រីឯ វត្តប្រាសាទព្រះខ័ន្ត ហៅវត្តតាសែង  ស្ថិតនៅឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក៍មានសង្រ្កាន្តធំគ្រាន់បើដែរ ដែលផ្ដួចផ្ដើមធ្វើឡើង ដោយលោក សំ លាង ទ្រី ប្រធានក្រុមការងារចុះជួយស្រុកសង្គមថ្មី សហការជាមួយរដ្ឋាបាលស្រុក ឧបត្ដមគាំទ្រ ដោយនាយឧត្ដមសឹនីយ៍ មៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរួមនិង ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តផងដែរ សូមពុកម៉ែបងប្អូនអញ្ជើញទៅសម្បាយរីរាយទាំងអស់គ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *