ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បន្ដនាំយកគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥  លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនយោធិននារី ដែលជាអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ និងប្រគល់ថវិកា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករឭកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជនរបស់យើងដែលមានការខ្វះខាតលំបាកផងដែរ។

ក្នុងនោះដែរ បងប្អូនអតីតយុទ្ធជន  បានគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងលោកមេបញ្ជាការ  ព្រមទាំងមេបញ្ជាការ គ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ជួបការលំបាកគ្រប់វេលា ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមប្រសិទ្ធពរជ័យបវរសួស្តី ជួបតែសេចក្ដីសុខ សេចក្តីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរ ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *