សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយចុះសួសុខទុក្ខស្រ្តីឆ្លងទន្លេ និងរងចាំសម្រាលចំនួន១២នាក់ ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតាទារក និងកុមារ ២១កុម្ភៈ ២០២៥ នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ

ព្រះវិហារ÷ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លទៅ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ និងសម្រាករងចាំ ចំនួន ១២នាក់។

ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតាទារក និងកុមារ ២១កុម្ភៈ ២០២៥ ក្រោម ប្រធានបទ “ពង្រឹងភាពជាដៃគូររវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បី លើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” និងជាការគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើមី្បសុខភាពស្ត្រី និងកុមារ។

ក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល តែងតែគិតដល់សុខទុក្ខបង-ប្អូនរួមជាតិ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះបង-ប្អូនរួមជាតិ ចំនួន ០៦ចំណុច។

សម្ភារផ្តល់ជូនក្នុងម្នាក់ៗរួមមាន៖ ពូកសម្រាប់ទារក ១ឈុត មួក១ ស្រោមដៃស្រោមជើង ១គូ មុងទារក១ កន្សែងតូច១ ម្សៅ ១ដប សារុង១ ក្រមា១ ភួយ១ មុង១ ថវិកាចំនួន ៥០.០០០រៀល និងលោកគ្រូ អ្នកគ្រូពេទ្យចំនួន ១៣នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២០.០០០រៀល។ ក្នុងនោះដែរក៏បានឧបត្ថម្ភគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ០១គ្រួសារ ថវិកាចំនួន ៥០.០០០រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *