មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ចុះត្រួតពិនិត្យការហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទរបស់សិក្ខាកាម នៅវរសេនាតូចអន្តរាគមន៍លេខ៣៩៤ របស់ទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩

ព្រះវិហារ៖នារសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំកមេបញ្ជាការ មេបញ្ជាការង កងពលធំអន្តរាគមន៍លេខ៣ចុះត្រួតពិនិត្យការហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទរបស់សិក្ខាកាម នៅវរសេនាតូចអន្តរាគមន៍លេខ៣៩៤ របស់ទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវមានទស្សនៈស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ។

ពេលត្រឡប់ទៅកាន់អង្គភាពដើមវិញ ត្រូវយកចំណេះដឹង ដែលខ្លួនបានសិក្សារៀនសូត្រ ពីសាលាហ្វឹកហ្វឺន ប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងជាគម្រូ ក្នុងការបំពេញភារកិច្ចសម្រេបានជោគជ័យ តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ត្រូវខិតខំគោរពវិន័យ និងបទបញ្ជារបស់មេបញ្ជាការឱ្យបានម៉ឺងម៉ាត់ ត្រូវពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ សាមគ្គីល្អជាមួយបងប្អូនរួមជំនាន់ ចៀសវាងដាច់ខាត នូវបទល្មើសនានា ដែលខុសនឹងច្បាប់រដ្ឋ ជាពិសេសត្រូវចៀសវាងដាច់ខាត ចំពោះ បញ្ហាគ្រឿងញៀន ចូលរួមយ៉ាងសកម្មក្នុងចលនាប្រលងប្រណាំងបង្កើនស្នាដៃជូនអង្គភាពនិងបុគ្គល ដោយត្រូវយកចិត្តទុក ហ្វឹកហាត់នូវចំណេះទាំងនោះឲ្យស្ទាត់ជំនាញ និងមានគុណភាពខ្ពស់ ជាពិសេសមុខវិជ្ជាក្បាច់គុន កងយោធពលខេមរភូមិន្ទ  ដើម្បីអភិរក្សរក្សាស្នាដៃកេរ្ត៍ដំណែល របស់បុព្វបុរស នៃយើងដែលបានចងក្រង និងបន្សន់ទុក ឲ្យបានគង់វង់ ទោះបច្ចុប្បន្បកំពុងស្ថិតក្នុងសម័យបច្ចេកទេសអាវុធយុទ្ធភ័ណ្ឌទំនើបក៏ដោយ និងដើម្បីចូលរួមប្រលងប្រណាំងថ្នាក់ជាតិបង្កើនស្នាដៃជូនអង្គភាពនាថ្ងៃអនាគតផងដែរ។

ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការបានឧបត្ថម្ភថវិកាជូនសិក្ខាកាមចំនួន១៣៥នាក់ ក្នុងម្នាក់ទទួលបានថវិកា១០.០០០រៀល និងថវិកា១.៥០០.០០០រៀល ជូនគ្រូយោធាចារ្យចំនួន១០នាក់ និងទឹកបរិសុទ្ធចំនួន១០០យួរ នំប៉័ង២០០ដើមផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *