ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំ”កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា”

ព្រះវិហារ: លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារ បានកោតសរសើរ និងបានផ្ដាំផ្ញើណែនាំឱ្យបណ្ដាផែនការងារ ការិយាល័យជំនាញ និងបណ្ដាអធិការ ក្រុង/ស្រុកទាំងអស់ ត្រូវផ្សព្វផ្សាយប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា ដល់មន្រ្តីក្រោមឱវាទក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត ពីច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិកម្ពុជា។

លោកស្នងការថ្លែងបែបនេះនៅក្នុង “កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា” ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុផែន លោក-លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការ លោក-លោកស្រីអធិការរងនគរបាល ក្រុង/ស្រុកទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥១ឃុំ/សង្កាត់ ផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជំរុញឱ្យតាមបណ្ដាអង្គភាពទាំងអស់ត្រូវតាមដាន ត្រួតពិនិត្យទៅលើវិន័យរបស់មន្រ្តីនគរបាល និងឯកសណ្ឋានធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *