ព្រះវិហារ៖ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីមូលដ្ឋាន នាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន៨,០០០,០០០រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារនៃសពអតីតយុទ្ធជនចំនួន០២គ្រួសារ៖
១.គ្រួសារ ទី១ ឈ្មោះ ប្រាង្គ ឆន ភេទប្រុស អាយុ ៧០ឆ្នាំ មុខសញ្ញានិវត្តជន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហា បានទទួលមរណភាព ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបាន ៖អង្ករ មីជាតិ ត្រីខ ទឹកត្រី និងថវិកា ចំនួន ៤, ០០០,០០០រៀ ល ។
-គ្រួសារ ទី២ ឈ្មោះ ទៀប ចាន់ ភេទប្រុស អាយុ ៦០ ឆ្នាំ មុខសញ្ញានិវត្ដជន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហា បានទទួលមរណភាព ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិ បុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបាន ៖អង្ករ មីជាតិ ត្រីខ ទឹកត្រី និងថវិកា ចំនួន ៤,០០០,០០០រៀលផងដែរ ។
ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនូវការសោកស្ដាយជាពន់ពេក និងបានបួងសួងដល់វិញ្ញានក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លៀតឡើយ និងជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្រុមគ្រួសារអតីតយុទ្ធជន បានសូម គោរពថ្លែង អំណរគុណ ដ៏ជ្រាលជ្រៅ ជាទីបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ព្រមទាំងក្រុមការងារ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រះវិហារ ដែលបានយកចិត្តទុកដាក់ បម្រើបងប្អូនអតីតយុទ្ធជន ដោយអស់ពី ចិត្តពីថ្លើម និងសូមគោរពជូនពរ សម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់ លោកទាំងអស់សូមទទួលបាន នូវពុទ្ធពរ ទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕