សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តថ្មី នៅស្រុកស្ទោង

កំពង់ធំ៖ នៅទី២៦  ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តជ្រើសរើសថ្មី    ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង   ខេត្តកំពង់ធំ។

គោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបំពេញទៅតាមលក្ខខណ្ឌរបស់កាកបាទក្រហម និងបង្កើនជំនាញក្នុងការជួយសង្គ្រោះបឋម ព្រមទាំងឲ្យអ្នកស្ម័គ្រចិត្តទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឯងផ្ទាល់ និងប្រជាជនក្នុងសហគមន៍  ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារដែលតែងតែជួបប្រទះជាញឹកញាប់ ឬអ្នកជួយឧបទ្ទវហេតុផ្សេងៗ ក្នុងជីវភាពរស់នៅ មុនពេលបញ្ចូនជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្រូពេទ្យវិជ្ជាជីវៈមកដល់។

វគ្គសង្គ្រោះបឋម ផ្តល់ និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនិងធនធានក្នុងសហគមន៍។ សង្គ្រោះបឋម គឺដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីវិជ្ជាសង្រ្គោះបឋម  និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមយុទសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។

ទន្ទឹមនឹងនេះ លោកស្រី នាយិការបានណែនាំអ្នកសង្គ្រោះត្រូវមានទេពកោសល្យចេះការពារនិងប្រុងប្រយ័ត្នកុំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់ជនរងគ្រោះ ឬមានការចោទប្រកាន់មកលើខ្លួនអ្នកសង្គ្រោះពីការបៀតបៀនលើជនរងគ្រោះថែមទៀត។

ឱកាសនោះលោកស្រី នាយិកា.ឡេង សុឃីម បានបន្ថែមនិងក្រើនរំលឹកដល់អ្នស្ម័គ្រចិត្តទាំងអស់ដែលជាសិក្ខាកាម សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់  និងអនុវត្តតាមជំនាញដែលអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះនិងជំនាញដែលទទួលបាននេះទៅជូយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីការពារឱ្យរួចផុតពីគ្រោះថ្នាក់អាយុជីវិត។ ឈិតសំបូរ.២៦.១១.២៤។

You might like

Leave a Reply

Your email address will not be published. Required fields are marked *