ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការជំរុញពង្រឹងអនុវត្តបន្ត

ខេត្តព្រះវិហារ​៖នាថ្ងៃទី​២១ ខែវិច្ឆិកា​​ ឆ្នាំ២០២៤​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ បានរៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការប្រចាំ​ខែវិច្ឆិកា​ ពង្រឹង​ជម្រុញ​ការអនុវត្ត​គោលនយោបាយ​ “ភូមិ​-ឃុំ-សង្កាត់​មានសុវត្ថិភាព”​ និងលេីកទិសដៅការងារ​បន្ត​ ក្រោម​អធិបតីភាព​ លោក​ឧត្ដមសេនីយ៍​ទោ​ សួស​ សុខដារ៉ា​ ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​។

ក្នុង​នោះដែរ​ក៏មាន​ការ​អញ្ជេីញចូលរួម​ពីសំណាក់​ លោក-លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុផែន លោក-លោកស្រី​ នាយ-នាយរងការិយាល័យ​ លោកអធិការ​ លោក-លោក​ស្រី​អធិការរងនគរបាល​ ក្រុង/ស្រុកទាំង០៨​ និងនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទាំង​៥១​ឃុំ/សង្កាត់​ ផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ​ លោក​វរសេនីយ៍ឯក​​ ឆន​ សំអុល​​ នាយការិយាល័យសរុប​ផែនការ​ អានរបាយការណ៍បូកសរុបលទ្ធផលកិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែវិច្ឆិកា​។

លោក​ឧត្ដមសេនីយ៍​ត្រី​ ឆយ​ បូរិន​ ស្នងការរង​ទទួល​ផែនការ​ងារ​សេនាធិការ​ ផ្សព្វផ្សាយ​គណៈកម្មការ​ និងអនុគណៈកម្មការរៀបចំ​សន្និបាតឆ្នាំ២០២៤​។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ ធ្វើការបូកសរុបកិច្ចប្រជុំ ផ្តល់ប្រសាសន៍ដឹកនាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ​ ឲ្យយកចិត្តទុកដាក់ចំពោះការ ការពាររក្សាសន្តិសុខ សណ្តាប់សាធារណៈ​ និងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ:​ ជូនប្រជាពលរដ្ឋប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន។ ព្រម​ទាំង​បាន​ប្រគល់ជូននូវ​សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ ០៥ឆ្នាំ​(២០២៤-២០២៩)​ របស់​ក្រសួង​មហាផ្ទៃ​ និងផ្ដល់ជូននូវលិខិតសរសេីរ​ ដល់មន្ត្រីនគរបាល​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *