ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ÷ នៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិការ ឆ្នាំ២០២៤ នៅទីបញ្ជាការកងវរៈសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដំណើរការបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីអប់រំចិត្តសាស្រ្តជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៤ស្ថិតនៅភូមិមហាផល ឃុំ ឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ពិធីនេះប្រព្រិត្តិទៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ និងមានការចូលរួម ឧត្តមសេនីយ៍ត្រី ជាតិ ចាម មេបញ្ជាការរង យោធភូមិភាគទី៤ តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។
ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានឡើងអានមតិស្វាគមន៍និងស្ថានភាពរួមនៃការបិទវគ្គហ្វឹកហ្វឺនយុទ្ធវិធី អប់រំចិត្តសាស្រ្តនិងបើកវគ្គហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទប្រចាំឆ្នាំ២០២៤ តាមកម្មវិធីនិងផែនការហ្វឹកហ្វឺនតាមថ្នាក់លើបានកំណត់ ហើយបញ្ជប់វគ្គហ្វឹកហ្វឺនរៀនសូត្រពេលកន្លងមក មានរយៈពេល៩១ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃ ទី១ ខែវិច្ឆិការ ឆ្នាំ២០២៤បញ្ចប់វគ្គ ដោយមានសិក្ខាមហ្វឹកហ្វឺន៨៥នាក់ គ្រូយោធាចារ្យ០៩ គណៈកម្មាការគ្រប់គ្រងវគ្គ១១នាក់
ទន្ទឹមនិងនេះ ក៍មានការជួយទំនុកបំរ៉ុង និងដឹកនាំដោយផ្ទាល់របស់ ឯកឧត្ដម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការជួយផ្គត់ផ្គង់រាល់ការងារ ចលនុប្បត្ថពីសំណាក់ នាយកដ្ឋានភស្តុភារ ប្រចាំការជួរមុខ និងសប្បុរសជនផងដែរ ទើបអង្គភាពអនុវត្តន៍ដំណើរការ ការងារហ្វឹកហ្វឺនទទួលបានជោគជ័យគួរជាទីមោទនៈ។
ឯកឩត្ដម អភិបាលខេត្ត បានថ្លែងនូវការកោតសសើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានខិតខំប្រឹងប្រែងសហការបំពេញភារកិច្ចចូលរួមជាមួយស្ដាប័នពាក់ព័ន្ធបង្រ្គាបបទល្មើសដែលថ្នាក់លើប្រគល់ជូនឱ្យទទួលបានជោគជ័យ និងបានផ្ដាំផ្ញើរដល់យោធាចារ្យ និងសិក្ខាមទាំងអស់ដែលបានហ្វឹកហ្វឺនរៀនសូត្រនាពេលកន្លងមកត្រូវអនុវត្តយកចិត្តទុកដាក់នូវខ្លឹមសារមេរៀនដែលបានរៀនសូត្រហើយផងដែរដើម្បីអនុវត្ត៕