កងការពារព្រំដែនលេខ៦០១ បន្តចេញល្បាតជាប្រចាំតាមបណ្តាយព្រំដែនកម្ពុជាវៀតណាមក្នុងភូមិសាស្រ្តឃុំក្អមសំណ

(កណ្តាល) ដើម្បីរក្សាបាននូវបូរណភាពដែនដី តាមបណ្តាយខ្សែបន្ទាត់ព្រំដែន ដោយសន្តិវិធី និងយោគយល់គ្នាក្នុងនាមជាប្រទេសជិតខាង នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំង១៥នាក់ ដឹកនាំដោយ វរសេនីយ៍ត្រី មុំ សុផល មេបញ្ជាការរងកង ធ្វើការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនជាប់ជាប្រចាំ នៅក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ គឺចាប់ពីបង្គោលលេខ២៤១ រហូតដល់បង្គោលលេខ៨៦ ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។

គួរបញ្ជាក់បន្ថែមថា អង្គភាពក៏បានចាត់តាំងកម្លាំងត្រៀមប្រយុទ្ធជានិច្ច នៅក្នុងអង្គភាព១០០% មិនអនុញ្ញាតិអោយចេញក្រៅអង្គភាព ប្រសិនពុំមានបទបញ្ជា ជៀសវាងការឆ្លងជម្ងឺកូវីដ-១៩ ពីក្រៅចូលអង្គភាព និងត្រៀមរងចាំធ្វើអន្តរាគមន៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមសេចក្ដីណែនាំ និងបទបញ្ជារបស់ថ្នាក់លើបានដាក់ចុះ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *