បងប្អូនប្រជាពលរដ្ឋក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី បាននិងកំពុងជួបជុំយ៉ាងសប្បាយរីករាយ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ក្រោមម្លប់សុខសន្តិភាព នៅប្រាសាទចតុមុខ បរិវេណប្រាសាទព្រះខ័ន

ដោយ៖ ស៊ឹម ចរិយា

ព្រះវិហារ÷ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅប្រាសាទចតុមុខបរិវេណប្រាសាទព្រះខ័ន ជារម្មណីដ្ឋានប្រវត្តិសាស្រ្ត ស្ថិតនៅឃុំរណស្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានបង្កើតព្រិត្តិការ ដាល់អំបុក សំពះព្រះខែដើម្បីញាំងកម្មពិធីអោយកាន់តែសប្បាយរីករាយដល់ប្រជាពលរដ្ឋនាឱកាសបុណ្យប្រពៃណីជាតិដែលប្រារព្ធធ្វើឡើងក្នុង១ឆ្នាំម្ដង ដើម្បីរំលឹកដល់បុព្វបុរសពីជំនាន់មុនក៏ដូចជាធ្វើតាមទំនៀមទំលាប់តរៀងមក រហូតដល់បច្ចុប្បន្ននេះ។

កម្មពិធីនេះរៀបចំធ្វើនិងផ្តួចផ្តើមឡើងដោយ ព្រះភិក្ខុសុមនបញ្ញោនិងជាព្រះសោភ័ណរក្ឌិត ព្រះរាជាគណៈកិត្តិយស នាត សុផានិត និងជាព្រះចៅអធិកាវត្តប្រាសាទព្រះខ័ន ហៅវត្ត តាសែង នាយប់ ថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកជំទាវឧកញ្ញាបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឈន៏ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មីនិងលោក លោកស្រីរដ្ឋបាលស្រុក លោក លោកស្រី លោកយាយ លោកតាពុទ្ធបរិស័តអញ្ជើញមកពីរាជធានីភ្នំពេញជាច្រើនរូបទៀត។

សូមបញ្ជាក់ថា កម្មពិធីដាល់អំបុក សំពះព្រះខែ មានធ្វើពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសប្រជាពលរដ្ឋទូទាំងប្រទេសរកទទួលទានមានបានគ្រប់ៗក្រុមគ្រួសារ ក្រោមម្លប់ សន្តិភាពផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *