ព្រះវិហារ៖ ស្រូវឆ្នាំនេះកើនឡើងជាងឆ្នាំមុនៗគ្រប់ទីកន្លែង ដោយសារធម្មជាតិអំណោយផលបានល្អ បងប្អូនប្រជាសហគមន៏ក្នុងខេត្តព្រះវិហារចំនួន២៧សហគមន៏សប្បាយចិត្ត បាននិងកំពុងមមាញឹកប្រមូលផលស្រូវសរីរាង្គលក់ជូនក្រុមហ៊ុន Amru Rice Cambodia Co., Ltd ទៅតាមបរិមាណដែលបានចុះកិច្ចសន្យានៅក្នុងតម្លៃល្អដែលកសិករអាចទទួលយកបាន។
ក្នុងនោះមុនពេលដែលកសិករដឹកស្រូវសរីរាង្គមកលក់កសិករបានមកពិនិត្យឈ្មោះមុនពេលដឹកស្រូវចូលសសហគមន៍ ដោយអនុវត្តតាមផែនការប្រមូលផលស្រូវ។
តម្លៃស្រូវទទួលបានដល់ដៃកសិករ រួមមាន៖១. ស្រូវអង្ករក្រអូប ប្រភេទពូជស្រូវផ្ការំដួល ផ្កាម្លិៈ – ស្រូវលេខ១ (សើម) តម្លៃ ១២៧០៛/kg – ស្រូវលេខ២ (សើម) តម្លៃ ១២៥០៛/kg ២. ស្រូវសរ ប្រភេទពូជស្រូវនាងអុក នាងអ៊ំ- ស្រូវលេខ១ (សើម) តម្លៃ ១១៧០៛/kg – ស្រូវលេខ២ (សើម) តម្លៃ ១១៤០៛/kgផងដែរ៕