គ្រួសារអ្នកញៀនល្បែងទទួចស្នើរសុំកិច្ចអន្តរាគមន៍បង្រ្គាបល្បែងស៊ីសង ពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្ត

ព្រះវិហារ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខនៅក្នុងមូលដ្ឋានភូមិឃុំរបស់ពួកគាត់ខណៈល្បែងស៊ីសងគ្របដន្ដប់៣ទៅ៤កន្លែងនៅភូមិហ្មសែត និងភូមិអូរខ្លែងព័រគឺ(ឆ្នោតឡូតូតាមអនឡាញ) ហើយក៏ទទូចស្នើរសុំកិច្ចអន្តរាគមន៍ ពីឯកឧត្ដម គីម រិទ្ធី អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ មេត្តាបញ្ជាកម្លាំងសមត្ថកិច្ច ចុះបង្រ្គាបទីតាំងឆ្នោត ឡូតូ បង្កប់ជលមាន់ តាមអនឡាញ ស្ថិតនៅភូមិ ហ្ម សែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានទីតាំង៣ទៅ៤កន្លែង ១ ផ្ទះឈ្មោះ ចែ លី  ២ផ្ទះប្តីឈ្មោះ វី  ប្របន្ធឈ្មោះសាវ៉េន នៅខាងជើងវត្តប្រយុទ្ធ ទីតាំងទី៣ខាងត្បូងវត្តប្រយុទ្ធនៅផ្ទះប្តីឈ្មោះម៉ៅ   ប្រពន្ធឈ្មោះ ចាន់ សុខ ទីតាំងទី៤នៅក្នុងចំណតរថយន្តក្រុងព្រះវិហារ ដែលទីតាំងទាំងនេះបើកល្បែងឆ្នោត ឡូតូ ក៏ដូចជាមាន់ជលតាមអនឡាញ ដែលច្បាប់កំពុងហាមឃាត់ ក៏ដូចជាប្រសាសន៍និងវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងអណត្តិនេះផងដែរ។

គ្រួសាររងគ្រោះបានលើកឡើងថា ស្របពេលអីឡូវសេដ្ឋកិច្ចកំពុងតែជួបការលំបាកតាមក្រុមគ្រួសារនីមួយៗប្រឈមមុខនិងការខ្វះខាតជាខ្លាំង ស្របពេលនេះដែរក្រុមដែលលបលួចបើកល្បែងស៊ីសងទាំងអស់នេះបានអូសទាញសមាជិកក្នុងគ្រួសាររបស់ពួកគាត់អោយលួចយកលុយពីផ្ទះយកទៅលេងល្បែងទាំងនេះ នៅពេលលេងចាញ់អស់មកផ្ទះវិញរករឿងប្រពន្ធកូន ស្ទើររាល់ថ្ងៃពេលខ្លះក៏ឈានទៅដល់ការប្រើហឹង្សាក្នុងគ្រួសារថែមទៀតផង។

ហេតុដូចនេះហើយពួកគាត់ក៏សូមសំនូមពរទៅដល់ ឯកឧត្ដម អភិបាលខេត្តមេត្តាមានវិធានការបង្រ្គាបទៅលើល្បែងស៊ីសងទាំងអស់នេះអោយទាន់ពេលវេលាផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *