(ខេត្តកណ្ដាល)៖ នៅល្ងាចថ្ងៃ សុក្រ១កើត ខែកត្តិកឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ,ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ,ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូតំណាងថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ អ៊ំ យាយតា ពូមីងព្រមទាំងសិស្សានុសិស្សជាច្រើនបានអញ្ជើញជាអធិបតីចូលរួមប្រារព្ធពិធីក្រុងពាលីនៅសាលាអនុវិទ្យាល័យ ហ៊ុនសែនអង្គស្នួល ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើននិងត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃព្រឹកទី ២ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងថ្ងៃប្រារព្ធពិធីក្រុងពាលីនេះ ឯកឧត្តមបានបញ្ជាក់ថាការក្រុងពាលីដាក់ឲ្យប្រើប្រាស់នៅអគារសិក្សាថ្មី១ខ្នង ៣បីជាន់ ១៨បន្ទប់និងជាសមិទ្ធផលនានានៃសាលាអនុវិទ្យាល័យ ហ៊ុន សែនអង្គស្នូលដែលស្ថិតនៅ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយចាប់ផ្ដើមកសាងនៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២៣ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី ០៦ ខែមិថុនាឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបចំនួន ៥៥៨៩០៨.៥០ដុល្លាអាមេរិក ។អាគារសិក្សានិង សមិទ្ធផលនានា គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ពង្រឹងវិស័យអប់រំ ឲ្យមានការរីកចម្រើនដោយផ្សាភ្ជាប់ជាមួយយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទីមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជាក្នុងស្រុកអង្គស្នួល និងដើម្បីលើកកម្ពស់គុណភាព វិស័យអប់រំ ក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ “បញ្ចកោណ”។
ឯកឧត្តម សូមថ្លែងអំណរអរគុណនិងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកណ្ដាល និងស្រុកអង្គស្នួលគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរួមចំណែកជាមួយថ្នាក់ដឹកនាំដោយកម្លាំងកាយកម្លាំងចិត្ត និងពេលវេលាដើម្បីឲ្យគម្រោងសាងសង់ដ៏មានសុរៈសំខាន់ដំណើរការបានទៅដោយរលូន៕