យោធិនចូលសោធននិវត្តន៍ និងពិការចំណុះកងពលធំ​អន្តរា​គមន៍លេខ៣ត្រូវបានបំពាក់ឋានន្តរសក្តិ និងគ្រឿង​ឥស្សរិយយស

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហា៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង​កងទ័ព​ជើងគោក តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ នៅចុងសប្ដាហ៍នេះ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ និងពិការឆ្នាំ២០២៤​ចំនួន៤០៨រូប ចំណុះកងពលធំអន្តរាគមន៍ លេខ៣ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ។

យោងតាមរបាយការណ៍ការិយាល័យទី១ កងពលធំលេខ​៣ បានបញ្ជាក់ថា ចំពោះយោធិនដែលត្រូវបានដាក់ឱ្យ​ចូល សោធននិវត្តន៍ និងពិការឆ្នាំ២០២៤ ចំណុះកង​ពលធំអន្តរាគមន៍លេខ៣ ចំនួន៤០៨រូប ក្នុងនោះទី​បញ្ជាការ កងពលធំលេខ៣ ចំនួន ៥០រូប(ពិការ២រូប), កងពលតូចអន្តរាគមន៍លេខ៧ ចំនួន ៦៩រូប ,កងពល​តូច​អន្តរាគមន៍លេខ៨ ចំនួន ១៣១រូប និងកងពល​តូចអន្តរាគមន៍លេខ៩ចំនួន ១៥៨រូប ចាប់ពីថ្នាក់​ព្រិន្ទបាលឯក ដល់ថ្នាក់ឧត្តមសេនីយ៍ទោ ។

បន្ទាប់ពីបញ្ចប់ការបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្ស​រិយយសឧត្តមសេនីយ៍ឯក ស្រី ឌឹកក៏បានប្រគល់ថវិកា ជាអំណោយដ៏ថ្លៃថ្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថវិកាអង្គភាពជូន​បងប្អូនយោធិនទាំង៤០៨រូប ដោយក្នុង១រូប ទទួលបាន​ចំនួនបីសែនរៀល។

ជាចុងក្រោយឯកឧត្តមមេបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ ក៏បានថ្លែងជូនពរប្រសិទ្ធិពរជ័យវិបុលសុខជូនទៅដល់បងប្អូនដែលជានិវត្តន៍ជនរបស់យើង ហើយក៏សូមផ្តាំផ្ញើរដល់បងប្អូនអោយថែរក្សាសុខភាពអោយបានល្អប្រសើរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *