ពិធីសំណេះសំណាលជាមួយយោធិនដែលត្រៀមចូលសោធននិវត្តន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តការសឹករងព្រះវិហារ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ÷ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ បានរៀបចំពិធីសំណេះសំណាល ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ចំពោះយោធិន ដែលធ្លាប់ជាមិត្តរួមអាវុធ និងរួមបំពេញការងារ រួមសុខរួមទុក្ខ ក្នុងសម័យសង្គ្រាមនាពេលកន្លងទៅ ហើយត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ តាមការកំណត់របស់ក្រសួងការពារជាតិ  ព្រមទាំងផ្តល់ជូននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនយោធិន ដែលត្រូវចូលសោធននិវត្តន៍ចំនួន៤៥នាក់ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន១យូរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
ឯកឧត្តមមេបញ្ជាការក៏បានសម្តែងនូវនូវការដឹងគុណដ៏ឧត្តុងឧត្តមចំពោះថ្នាក់ដឹកនាំក៏ដូចជានាយទាហាននិងពលទាហានទាំងអស់ដែលត្រៀមនិងចូលនិវត្តន៍នាពេលខាងមុខនេះក្រោមការទទួលនិងផ្តល់សិទ្ធតួនាទីភារកិច្ចពីថ្នាក់ដឹកនាំកំពូលរបស់យើងពិសេសគឺរាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិអគ្គបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោគនិងយោធភូមិភាគទី៤របស់យើង។
ឯកឧត្តមក៏បានបន្តថា ការដាក់អោយចូលនិវត្តន៍ទៅលើផែនការក៏ដូចជាគោលការរួមរបស់កងយោធពលខេមរភូមិន្ទតាមរយៈនូវការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលរបស់យើងគឺមិនមែនមានតែយើងដែលនៅក្នុងជំនាន់នេះទេគឺមានគ្រប់ជំនាន់ទាំងអស់ដែលយើងតែងតែផ្តល់ជូននូវការដាក់អោយចូលនិវត្តន៍សម្រាប់ពាកព័ន្ធទៅលើការបម្រើដល់ជាតិសាសនាព្រះមហាក្សត្ររបស់យើងកន្លងមក ក៏ផ្អែកទៅលើវ័យក៏ដូចជាសុខភាពដែលជាកត្តាមូលដ្ឋានអោយបងប្អូនបានចូលនិវត្តន៍និងបានសម្រាក។
ជាចុងក្រោយឯកឧត្តមមេបញ្ជាការក៏បានថ្លែងជូនពរប្រសិទ្ធិពរជ័យវិបុលសុខជូនទៅដល់បងប្អូនដែលជានិវត្តន៍ជនរបស់យើង ហើយក៏សូមផ្តាំផ្ញើរដល់បងប្អូនអោយថែរក្សាសុខភាពអោយបានល្អប្រសើរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *