គ្រួសារអតីតយុទ្ធជននិងពលរដ្ឋខ្វះខាតចំនួន១៧១គ្រួសារទទួលអំណោយ មនុស្សធម៌ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖ កាលពីថ្ងៃទី៣០ខែកញ្ញា រហូតដល់ថ្ងៃទី១ ទី២ ខែតុលា ឆ្នាំ២០២៤ ឧត្ដមសេនីយ៏ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយក្រុមការងារ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពិការ- ពលី និងគ្រួសារក្រីក្រ  ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ១៧១គ្រួសារ មកពីស្រុកឆែប ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ ទទួលអំណោយ មនុស្សធម៌ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត  ពេជ ចន្ទមុន្នី  ហ៊ុន ម៉ាណែត នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ព្រោះបងប្អូនអតីតយុទ្ធជន ពិការ និងអតីតយុទ្ធជនពលី ក្នុងសម័យសង្គ្រាមគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន  អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ក្នុងនោះបងប្អូនអតីតយុទ្ធជននិងពលរដ្ឋក្រីក្រលំបាក បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថមតាមរយៈឯកឧត្ដម ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនយើងនៅទូទាំងខេត្តព្រះវិហារនាពេលកន្លងទៅ   និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ

អំណោយដែលត្រូវចែកជូន គ្រួសារអតីតយុទ្ធជន  និងប្រជាពលរដ្ឋក្រីក្រទាំង ១៧១គ្រួសារ នាពេលនោះ ដោយក្នុង​មួយគ្រួសារ​ៗ​ ទទួល​បាន​ អង្ករ​១បេ ,មី​១កេះ ​,ទឹកត្រី​១យួ ,ទឹក​ស៊ីអ៊ីវ​១យួ និងត្រីកំប៉ុង១យួ ផងដែ​រ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *