ព្រះវិហារ ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។
ក្នុងពិធីប្រគល់និងទទួលនោះដែរ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រួមនិងនាយទាហាន នាយទាហានរង ពលទាហាន បានសម្ដែងនូវសេចក្ដីរំភើបរីករាយក្រៃលែង និងអរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំ ដែលលោកតែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ មកដល់កងកម្លាំង ជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់កងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅមូលដ្ឋានរបស់ខ្លួន ទាំងលើសុខទុក្ខ ជីវភាព និងស្ថិរភាពនៃប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកទទួលរងគ្រោះមហន្ដរាយផ្សេងៗ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំប្រសាសន៏ផ្ដាំផ្ញើរសួសុខទុកនិងសូមជូនពរដល់កងកម្លាំងទាំងអស់នាឱកាសបុណ្យភ្ជុំបិណ្ឌសូមបងប្អូនទាំងអស់និងក្រុមគ្រួសារជួបប្រទះនៅសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ។
សំភារៈរួមមាន៖ អង្ក១០តោន ត្រីខ១០០កេះ មីជាតិ២០០កេះ ទឹកត្រី២០០យួ ទឹកស៊ីអ៊ីវ២០០យួផងដែរ៕ដោយ៖ សេង ពិសិដ្ឋ