អភិបាលខេត្តកំពង់ធំ.អំពាវនាវឲ្យសហគមន៍ទាំងអស់ ត្រូវរៀបចំឱ្យមានជាតំបន់អេកូទេស ចរណ៍ធម្មជាតិ ដើម្បីទាក់ទាញអ្នកទស្សនាសត្វស្លាប ផ្ទះបណ្ដែតទឹក និងជីវៈចម្រុះ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងប្រត្តិភូអមដំណើរ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប.ហើយឯកឧត្តមបានអំពាវនាវឲ្យសហគមន៍ទាំងអស់ត្រូវរៀបចំឱ្យមានជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញអ្នកទស្សនាសត្វស្លាប ផ្ទះបណ្ដែតទឹក និងជីវៈចម្រុះ នៅរដូវបិទនេសាទ។

ឯកឧត្តមបានថ្លែងដូដច្នេះ.នៅគ្រាដែលលោកចុះពិនិត្យមើលសុខទុក្ខបងប្អូន នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម អភិបាលខេត្តបានកោតសរសើរដល់ក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមផែនការ និងបានដាក់បទបញ្ជាទៅដល់កងកម្លាំងទីបញ្ជាការស្រាលទាំងអស់ ធ្វើយ៉ាងណាត្រូវតែទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យបាន ជាពិសេសបទល្មើសធំៗដែលតែងតែកើតនៅលើផ្ទៃបឹងទន្លេសាបនៅរដូវបិទឡួត្រីពងកូន។

នៅក្នុងបេសកកម្មនេះ ឯកឧត្តម នួន ផារ័ត្ន បានពិនិត្យស្ថានភាពបទល្មើសនេសាទនៅចំណុចមួយចំនួនដូចជា តំបន់ចុងព្រែឆ្កោក តំបន់ក្រឡុកបាយក្អែក តំបន់ត្រួយវែង តំបន់ព្រែកបា តំបន់ព្រែកតាសោម តំបន់ព្រែកជើងលោង និងតំបន់មុំបី ដែលជាទឹកដីជាប់ព្រំប្រទល់រវាងខេត្តទាំងបី រួមមាន ខេត្តកំពង់ធំ ពោធិសាត់ និងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម បានអំពាវនាវដល់សហគមន៍នេសាទទាំងអស់ រួមទាំងអាជ្ញាធរពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយពីច្បាប់នេសាទ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ នៅរដូវបិទនេសាទ និងរដូវត្រីពងកូន ។ ម្យ៉ាងវិញទៀត គ្រប់សហគមន៍ទាំងអស់ ត្រូវរៀបចំឱ្យមានជាតំបន់អេកូទេសចរណ៍ធម្មជាតិ មានដូចជា ទស្សនាសត្វស្លាប ទស្សនាផ្ទះបណ្ដែតទឹក ជីវៈចម្រុះ ធនធានធម្មជាតិ ការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ  ក៏ដូចជាការរៀបចំកន្លែងស្នាក់នៅ និងហូបចុកឲ្យមានអនាម័យ និងមានសោភ័ណភាព សម្រាប់អ្នកទេសចរណ៍ ភ្ញៀវជាតិនិងអន្តរជាតិ ដែលជាផ្នែកមួយនៃការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាពលរដ្ឋក្រៅពីការប្រកបមុខរបរនេសាទ។ឈិតសំបូរ.

You might like

Leave a Reply

Your email address will not be published. Required fields are marked *