រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម រដ្ឋមន្ត្រី ចុះសួសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖ នៅរសៀល ងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤  ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រតិភូ នាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះសួសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅកងវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ ដែលឈរជើងព្រំដែន កម្ពុជា-ថៃ តំបន់អានសេះ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។

នាឱកាសនោះដែរ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រួមនិងមេបញ្ជាការរង មេបញ្ជាការប្រចាំទឹស នាយទាហាន  នាយទាហានរង និងពលទាហាន បានសម្ដែងនូវ ភាពរំភើបក្រៃលែង ចំពោះឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈប្រតិភូ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធជួរមុខ និងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពជួរមុខកន្លងមក។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការថ្លែងថា៖ការជួបជុំគ្នាដ៍សប្បាយរីករាយនាពេលនេះ បានបង្ហាញឱ្យឃើញពីការបន្តនូវប្រពៃណី ដែលថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម

ខិតខំនៅក្នុងការជួយគ្នាទៅវិញទៅមកមិនថាសមូរភូមិមុខ សមូរភូមិក្រោយទេ គឺដំណាក់កាលណាក៏ដោយនៅពេលដែលប្រទេសរបស់យើងមានសុខសន្តិភាព គឺជាឱកាសនៃការតបស្នង ហើយនៅពេលដែលប្រទេសរបស់យើងជួបនូវកលយុគឫយ៉ាងណានោះគឺបងប្អូនកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែននេះធានានូវបូរណៈភាពទឹកដី នេះជាការជួយគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យប្រទេសរបស់យើងមានសុខសន្តិភាពទទួលបាននូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយដ៍ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ទន្ទឹមនោះដែរ ឯកឧត្តមប្រតិភូ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម ផ្ដល់ជូនអង្គភាពជាសម្ព័ន្ធមេត្រីភាព រួមមាន៖ អង្ករ,​ មីជាតិ, ទឹកសុទ្ធ, ទឹកស៊ីអ៊ីវ,​ ទឹកម្ទេស, ត្រីខ និងថវិកាមួយចំនួនផ្ដល់ជូនអង្គភាពផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *