កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រយៈពេល០៩ខែ,របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ​ រយៈពេល​០៩​ខែ, និងផ្សព្វផ្សាយ​ផែនការ​ការពារបុណ្យកាន់បិណ្ឌ​ បុណ្យភ្ជុំបិណ្ឌ,​ ផ្សព្វផ្សាយ​សភាពការណ៍​សន្តិសុខ​ការងារឌីជីថល និង​ ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ការសុំច្បាប់​ និងការអនុញ្ញាតច្បាប់របស់​មន្ត្រី​នគរបាលទៅតាមវិន័យកងកម្លាំង។

​ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ​ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង អនុផែនការងារ​ នាយ-នាយរងការិយាល័យ លោកអធិការ ០៨ ក្រុង-ស្រុក និង លោកនាយប៉ុស្តិ៍ ទាំង៥១ ឃុំ-សង្កាត់ទូទាំងខេត្តព្រះវិហារផងដែរ។

ក្រោយពីបានស្ដាប់របាយការណ៏ រួចមកលោកឧត្ដមសេនីយ៍ទោស្នងការបានកោតសសើរដល់នាយ នាយរង ពលនគរបាលទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អប្រសើរនាកន្លងមក និងផ្សព្វផ្សាយនូវ​បទបញ្ជា​របស់អគ្គស្នងការនគរបាលជាតិស្ដីអំពីសន្តិសុខសណ្ដាប់ធ្នាប់ទប់ស្កាត់បទល្មើសផ្សេង​ៗដែលមានកើតឡើងនៅក្នង​ភូមិ​សាស្ត្រ​ខេត្ដព្រះវិហារនិងត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ម្ចាស់ការត្រួតពិនិត្យការពារនូវពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ជូនប្រជាពលរដ្ឋ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *