ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធិផលការងារយោធា សន្តិសុខឆមាសទី១និងដាក់ទឹសដៅឆមាសទី២ ឆ្នាំ២០២៤

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហា÷ នៅព្រឹក ថ្ងៃទី​ ២៣​ ខែកញ្ញា ឆ្នាំ២០២៤ទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានរៀបចំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារយោធា​ សន្តិសុខ​ ឆមាសទី១​ និង​ទិសដៅ​អនុវត្ត​បន្ដ​ ឆមាសទី២​ ឆ្នាំ​២០២៤​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​  និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម​ លោក​ មេបញ្ជាការរង  នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ​-ផ្នែក​ មេបញ្ជាការ​ គ្រប់បណ្ដាស្រុក​-ក្រុង​ទាំង​៨​ មេបញ្ជាការ​កងអនុសេនាធំ​ និងអង្គភាពចំណុះទីបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ច្រើនរូប ។

ក្នុង​កិច្ចប្រជុំនោះ​ដែរ​  ឯកឧត្ត​ម​ មេបញ្ជាកា​ បានផ្សព្វផ្សាយនូវ​បទបញ្ជា​របស់ឯឧត្ដម​ នាយឧត្ដមសេនីយ៍​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក​ ស្ដីអំពីការចុះ​បង្ក្រាប​ការពារទប់ស្កាត់បទល្មើសកាប់ព្រៃឈើអភិរក្សរបស់រដ្ឋយកដីធ្វើកម្មសិទ្ធ នឹង​បទល្មេីស​ផ្សេង​ៗ​ តាមបទបញ្ជា​ដ៍ខ្ពង់ខ្ពស់​របស់ប្រមុខរាជរដ្ឋាភិបាល​ នៅក្នង​ភូមិ​សាស្ត្រ​ខេត្ដព្រះវិហារ​ ជូនដល់​អង្គ​ប្រជុំ​អោយបានជ្រាប​ និងបានដាក់បទបញ្ជាដល់បណ្តាកងឯកភាពដែលឈរជើងនៅជាប់តាមខ្សែបន្ទាត់ព្រំដែន​ កម្ពុជា- ថៃ-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពទឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើស​ ពិសេស​បញ្ហា​គ្រឿង​ញៀន​។

ក្រោយពីបានស្ដាប់របាយការណ៍តាមបណ្ដាកងឯកភាព  ឯកឧត្ត​ម​ មេបញ្ជាការ បានធ្វើការកោតសរសើរដល់បណ្តាកងឯកភាពទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អប្រសើរនាកន្លងមក​ និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមជៀសវាងអោយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *