ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ អញ្ជើញប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ

ព្រះវិហារ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង លោក គឹម ចាន់បញ្ញា ជាអភិបាលរងខេត្ត ព្រះវិហារថ្មី ជំនួសលោក អ៊ុង វុទ្ធី ដែលត្រូវផ្លាស់ប្ដូទៅអភិបាលរងខេត្តកំពង់ធំ។

ពិធីប្រកាសនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រី រាជការសាលាខេត្តជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានឡើងមានមតិស្វាគមន៍ និងបានអបអរសាទរការ ប្រកាស ចូលកាន់មុខតំណែងរបស់ លោក គឹម ចាន់បញ្ញា ដែលត្រូវបានថ្នាក់ដឹកនាំបានផ្តល់នូវ សេចក្តីទុកចិត្តតែងតាំងជាអភិបាលរង ខេត្តព្រះវិហារ ជំនួសលោក អ៊ុង វុទ្ធី ដែលបានផ្ទេរ ភារកិច្ចទៅ ជាអភិបាលរងខេត្តកំពង់ធំ។ទន្ទឹមនេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់លោកអភិបាលរង ខេត្តដែលទើបទទួលបានការតែងតាំងនាឱកាសនេះ សូមបន្តខិតខំយកចិត្តទុកដាក់បន្តគោរពឋានុ ក្រម និងគោរពតាមគោលការណ៍គណនេយ្យ ភាពការងារ ពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អជា មួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងយកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្តអនុវត្តការងារ ដែលថ្នាក់ដឹកនាំប្រល់ជូន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះវិហារទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍ ខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អ ប្រសើរនាពេលកន្លងមក។

ជាមួយនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើលោកអភិបាលរងខេត្តថ្មី ដែលទើបទទួលការតែងតាំងមុខ តំណែងថ្មី ត្រូវអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គី ភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត ឲ្យ កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការ អភិវឌ្ឍខេត្តព្រះវិហារឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *