កំពង់ធំ៖ លោក អ៊ុងវុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ លោក អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តកំពង់ធំ និងលោក នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងទីបញ្ជការស្រាលប្រចាំឃុំពាមបាង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹង
ទន្លេសាប ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ដោយចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនៅចំណុចកោះគ្រប់បាយ ស្ថិតក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តបានដឹកនាំកម្លាំងជំនាញចម្រុះ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ.ជាលទ្ធផលអនុវត្តបាន០២ករណី ផ្សេងគ្នាបានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង (ក្នុងរដូវបិទនេសាទ) រឹបអូសបានរបាំងសាច់អួនក្រឡាញឹកចំនួន០៥របាំង ប្រវែង៤០០០ម៉ែត្រ ឡុកចំនួន ២០គ្រឿង លបលូចំនួន៣១គ្រឿងបង្គោលចំនួន២៥០០ដើម ចាក់លែងត្រីចម្រុះ ទម្ងន់ជាង៥០គីឡូក្រាម ចូលក្នុងទន្លេវិញ។
លោកប្រធាន.បានពន្យល់ណែនាំពួកគាត់ មិនឱ្យប្រើឧបករណ៍ខុសច្បាប់ ហើយពួកគាត់យល់ព្រម និងស្ម័គ្រចិត្តប្រគល់ ឧបករណ៍នេសាទល្មើសច្បាប់ លូចំនួន៤១មាត់ ឱ្យក្រុម
ការងារប្រចាំការទីបញ្ជាការស្រាលឃុំពាមបាង រក្សាទុកបណ្តោះអាសន្ននៅទីស្នាក់ការជលផលអន្លុងតាអោនរងចាំការសម្រេចពីថ្នាក់លើ ។
ថ្ងៃដដែល ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារប្រចាំផាត់សណ្តាយ ព្រមទាំងសហការរី បានចេញប្រតិបត្តិការចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចាប់ពីចំណុច ព្រែកតាសោមដល់ព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ កំពង់ឆ្នាំងនិងពោធិ៍សាត់ នៅភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។
ដោយលទ្ធផលអនុវត្តបាន០១ករណីទៀត បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន១១របាំង ប្រវែង៣៣០០ម៉ែត ឡុកចំនួន២០គ្រឿង លប/លូ ចំនួន២០មាត់បង្គោលចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចំរុះទម្ងន់៣០ គីឡូក្រាម ចូលក្នុងទន្លេវិញ។
ឈិតសំបូរ.