អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលខេត្ត ចុះទស្សនកិច្ច តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

កំពង់ធំ៖  លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រី បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត សរុបប្រមាណ ១៦០នាក់  ធ្វើដំណើរទស្សនកិច្ចតាមខ្សែព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដើម្បីពីនិត្យមើលបង្គោលព្រំដែនលេខ ០៣៤ ឆ្នាំ២០២៤ និង

០៣៤/១ ឆ្នាំ២០២៣ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។

ការធ្វើដំណើរទស្សនកិច្ចរបស់មន្ត្រីរាជការខេត្តកំពង់ធំ បានសម្ដែងនៅភាពសប្បាយរីក

រាយ ដោយបានមើលឃើញការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្ថាបនាផ្លូវក្រាលគ្រួសក្រហមតាមបន្ទាត់ព្រំដែន ងាយស្រួលក្នុងការធ្វើដំណើរ  និងបានបោះបង្គោលព្រំប្រទល់រវាងកម្ពុជា -ឡាវ បានមួយចំនួនធំ ដែលបច្ចុប្បន្នកំពុងបន្ត បោះបង្គោលបន្តែមទៀត តាមការព្រមព្រៀងរវាងប្រទេសទាំង២ ដែលមានខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ជាប់ព្រំប្រទល់ជាមួយខេត្តចំប៉ាសាក់ និងខេត្តអត្តពើ ប្រទេសឡាវ។

លោក នួន ផារ័ត្ន បានបង្ហាញពីការយល់ដឹងកាន់តែច្បាស់ នៃការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យក្នុងការគ្រប់គ្រងអធិបតេយ្យភាព និងបូរណភាព

ទឹកដីសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ការបោះបង្គោលព្រំដែនជាបន្តបន្ទាប់នេះគឺ បញ្ជាក់ពីព្រំដែនសន្តិភាព មិត្តភាព និងជាព្រំដែនមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និងមានការអភិវឌ្ឍដែលបច្ចុប្បន្នយើងមានផ្លូក្រាលគ្រួសក្រហមក្រវ៉ាត់ព្រំដែនជាង២០០គីឡូ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *