ដោយ៖សេង ពិសិដ្ឋ
ខេត្តព្រះវិហារ៖ នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំសហការី រួម ជាមួយ អាជ្ញាធរ ដែនដី មូលដ្ឋាន នាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន៤,០០០,០០០រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត។
ក្នុងនោះមានថវិកាបេឡាមរណសង្រ្គោះ ចំនួន៤,០០០,០០០រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ អង្ករ មី ត្រីខ និងទឹកត្រី ជូនដល់ក្រុមគ្រួសារនៃសពអតីតយុទ្ធជន ឈ្មោះ ប៊ុន ស៊ីថយ ភេទប្រុស អាយុ៦៣ឆ្នាំ មុខសញ្ញាពិការ សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណភាពនាកន្លងទៅ ដោយរោគាពាធ ស្ថិតនៅភូមិវាលពោធិ៍ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ឧត្តមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនូវសម្មានចិត្តការសោកស្ដាយជាពន់ពេក ដល់យុទ្ធជនដែលបានចូលរួមចំណែកក្នុងការកសាងជាតិមាតុភូមិអោយរួចផុតពីភ្លើងសង្រ្គាម និងមានសុខសន្តិភាព មានការអភិវឌ្ឆន៏យ៉ាងច្រើនសន្ធឹកសន្ធាប់នាបច្ចុប្បន្ននេះ និងបានបួងសួងដល់វិញ្ញានក្ខន្ធសព បានទៅកាន់សុគតិភព និងជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ ប្រការ កុំបី ឃ្លៀង ឃ្លាត ឡើយ ។
នាឱកាសនេះដែរ ឧត្តមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រា បានបន្ដចុះសួសុខទុក្ខសំណេះសំណាល ជាមួយគ្រួសារអតីតយុទ្ធជន ដែលមានជីភាពលំ បាកខ្វះខាតចំនួន១៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ មី ទឹកត្រី និងត្រីខកំប៉ុង ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកចូនដល់បងប្អូនយកទៅដោះស្រាយក្រុមគ្រួសារផងដែរ។
ក្រុមគ្រួសារអតីតយុទ្ធជន បាន សូម គោរព ថ្លែង អំណរគុណ ដ៏ជ្រាលជ្រៅ ជាទី បំផុត ចំពោះ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តម សេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រ ា ព្រមទាំង ក្រុម ការងារ គណៈកម្មាធិការ សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត ព្រះវិហារ ដែល បាន យកចិត្តទុកដាក់ បម្រើ បងប្អូន អតីត យុទ្ធ ជន ដោយ អស់ ពី ចិត្ត ពី ថ្លើម និង សូមគោរព ជូន ពរ សម្តេច និង លោកជំទាវ ព្រមទាំង ឯកឧត្តម អស់ លោក ទាំង អស់ សូម ទទួល បាន នូវ ពុទ្ធ ពរ ទាំង បួន ប្រការ កុំបី ឃ្លៀង ឃ្លាត ឡើយ ៕