កិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែសីហា និងទិសដៅអនុវត្ដបន្ដ ប្រចាំខែកញ្ញា ឆ្នាំ២០២៤

ព្រះវិហារ៖ ​ឧត្ដមសេនីយ៏ទោ​ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ កងទ័ពជើងគោក  បានដាក់បទបញ្ជាដល់បណ្តាកងឯកភាពដែលឈរជើងនៅជាប់តាមខ្សែបន្ទាត់ព្រំដែន​ កម្ពុជា- ថៃ-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពទឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ​ ពិសេស​គ្រឿងញៀន

និងទប់ស្កាត់នៅអំពើ វិទ្ធង្សនាផ្សេងៗ ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលនិងធ្វើអោយរាំងស្ទះនៅការអភិវឌ្ឈន៏តំបន់ត្រីកោណ ខ្សែបន្ទាត់ព្រំដែន។

ការដាក់បទបញ្ជានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី​ ០៥​ ខែកញ្ញា​ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ ​ក្នុងកិច្ចប្រជុំ​ បូកសរុប​លទ្ធផល​ការងារ​យោធា​ សន្តិសុខ​ ប្រចាំខែសីហា​  និងទិសដៅអនុវត្ដបន្ដ​ ប្រចាំខែកញ្ញា​ ឆ្នាំ​២០២៤   មានការអញ្ជើញចូលរួម​ លោកមេបញ្ជាការ​រង​ នាយសេនាធិការ​ លោកនាយសេនាធិការរង​ លោកនាយ​ការិយាល័យ​-ផ្នែក​ លោក​មេបញ្ជាការ​ក្រុង​-ស្រុក​ និងលោកមេបញ្ជាការ វរសេ​នាតូចទាំងពីរ​ និងអង្គភាពចំណុះ​ទីបញ្ជាការជាច្រើនរូប។

នៅក្នុង​កិច្ចប្រជុំនោះដែរ​  ឯកឧត្ដម​ មេបញ្ជាការ​ បានស្ដាប់របាយការណ៍ស្ដីអំពីការចុះ​បង្ក្រាប​ការពារទប់ស្កាត់បទល្មើសកាប់ព្រៃឈើ​ អភិរក្សរបស់រដ្ឋយកដីធ្វើកម្មសិទ្ធ តាមបណ្ដាអង្គភាព​នឹងចំណុចគោល​ដៅ​ដែលកំពុង​អនុវត្ត ​ ​ ឯកឧត្ត​ម​ មេបញ្ជាការ បានធ្វើការកោតសរសើរដល់បណ្តាកងឯកភាពទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ ​ និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមជៀសវាងអោយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ​។

បន្ថែមលើនេះ កងកម្លាំងទាំងអស់ សូមប្តេជ្ញាការពារ និងថែរក្សា ឲ្យបានដាច់ខាតនូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត ក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា៕ seng piseth

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *