ព្រះវិហារ៖ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៏ឯក ចាន់ ទន់វិទ្យា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៏ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ អញ្ជើញដឹកនាំប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចូលរួមគោរពវិញ្ញាណក្ខ័ន្ធ សពលោកស្រី សៅ សាឃន ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ដែលទទួលមរណៈភាពកាលពីវេលាម៉ោង២និង៥៨នាទីនាថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៤ ដោយរោគាពាធ ស្ថិតនៅភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនាមថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឧត្តមសេនីយ៍ឯក ចាន់ ទន់វិទ្យា អនុប្រធានក្រុមការងារ បានពាំនាំសម្ដែងសម្មានចិត្តចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំនិងសោកស្ដាយជាទីបំផុតចំពោះការបាត់បង់នៅម្ដាយ ម្ដាយក្មេក យាយ យាយទួត ព្រមទាំងញាត្តមិត្តជិតឆ្ងាយនៃក្រុមគ្រួសារសព នៅការសោកស្ដាយនៅលោក ស្រី ប្រធានក្រុមប្រឹក្សាស្រុកមួយរូបដែលមានគុណបំណាច់ក្នុងការបំរើសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជននាពេលកន្លងមក។ ឯកឧត្តម អនុប្រធានក្រុមការងារបានបញ្ជាក់ថា ថវិការឧបត្ថម ដល់ពិធីបុណ្យសពនេះ មានចំនួន៣លានរៀលនិងបានគិតគូរយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្ដមសេនីយ៏ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារផងដែរ៕ seng piseth