បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅតែបន្តត្រួតពិនិត្យកងកម្លាំង រងចាំបទបញ្ជាពីថ្នាក់លើចេញអន្តរាគមន៍រាល់សភាពការណ៏

ព្រះវិហារ៖ នៅយប់ថ្ងៃ ទី២១ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្តម​ ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រា​ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ យោធភូមិភាគទី៤ កងទ័ពជើងគោក បានធ្វើការត្រួតពិនិត្យ និងប្រគល់ភារកិច្ច សំខាន់ៗចាំបាច់មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវត្រៀមកម្លាំង គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ រងចាំបទបញ្ជា ដែលថ្នាក់លើប្រគល់ជូន ក្នុងភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ប្រឆាំងរាល់ឧបាយកល ញុះញង់ បង្កចលាចល បំផ្លាញ សុខសន្តិភាព នៅកម្ពុជា ។

ដោយក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបង្កឡើងដោយក្រុមជ្រុលនិយមមួយក្ដាប់តូច មានចេតនាញុះញង់បង្ករចលាចលក្នុងសង្គម​ធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណង ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ យុត្តិធម ។

នៅក្នុងឱកាសនោះ កងកម្លាំងអន្តរាគមន៍ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្តេជ្ញាចិត្តដាច់ខាត គោរពអនុវត្តន៍ យ៉ាងមុឺងម៉ាត់តាម បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដេីម្បី ថែរក្សា ការពារ សុខសន្តិភាព ជូនប្រជាជន កម្ពុជាឲ្យបានដាច់ខាតទោះបី ក្នុងតម្លៃណាក៏ដោយ ។

ឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ  បាននិងប្តេជ្ញាការពារ និងថែរក្សា ឲ្យបានដាច់ខាត នូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ពីក្រុមអគតិ និងក្រុមជ្រុលនិយមមួយចំនួនទាំងក្នុង និងនៅក្រៅប្រទេសផងដែរ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *