ពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជា

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជា ក្រោមប្រធានបទ ការការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត ពិធីនេះប្រារពធ្វើឡើងនៅទីទាំង វត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន នឹងបងប្អូនជាជនជាតិដើមភាគតិចជាច្រើនរូបទៀត។

ក្នុងពិធីអបអរសាទរទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នោះដែរ ក៍មានរៀបចំកម្មពិធីលេងល្បែងទំលៀមទំលាប់ប្រពៃណីជនជាតិដើម និងការរាំច្រៀងកំសាន្តចំនួន២យប់ជាប់ៗគ្នាយប់ថ្ងៃទី១១​និងយប់ថ្ងៃទី១២ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *