ថវិការបេឡាមរណៈសង្រ្គោះចំនួន១២លានរៀលត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន៣គ្រួសារនៅស្រុករវៀងនិងស្រុកសង្គមថ្មី

ព្រះវិហារ៖លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន សមាគមន៏ អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ កាលពីថ្ងៃ ទី០៩ ខែសីហា

ឆ្នាំ ២០២៤ឯកឧត្តម ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារសមាគមន៏ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ១២,០០០,០០០រៀល ជូនដល់គ្រួសារសពអតីតយុទ្ធជន ចំនួន ០៣គ្រួសារ គ្រួសារទី១មានឈ្មោះ ស៊ីន ឈុន ភេទប្រុស អាយុ ៧៥ឆ្នាំ មុខសញ្ញានិវត្តជន រស់នៅភូមិ ស្វាយ ប៉ាត ឃុំរំដោះ ស្រុក រវៀងខេត្តព្រះវិហារ ទទួល បានថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ។

-គ្រួសារ ទី ២ ឈ្មោះ ព្រុំ អ៊ិន ភេទ ប្រុស អាយុ ៨៤ឆ្នាំ មុខសញ្ញាគ្រួសារ ពលី រស់នៅភូមិ រវៀងត្បូង ឃុំរុងរឿង ស្រុករវៀងដដែល ទទួលបានថវិកា ចំនួន ៤,០០០,០០០រៀល ។

-គ្រួសារ ទី៣ ឈ្មោះ យ៉ុន ប៉ុន ភេទ ប្រុស អាយុ ៦០ឆ្នាំ មុខសញ្ញានិវត្តជន រស់នៅភូមិ ត្បែង ឃុំចំរើន ស្រុក សង្គមថ្មី ខេត្តព្រះវិហារ ទទួលបានថវិការ ចំនួន ៤,០០០,០០០រៀល ។

ក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះដែរ លោក ប្រធាននិងក្រុមកាងារ សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសព ទាំង៣គ្រួសារព្រមទាំងសំដែងនូវការសោកស្ដាយជាពន់ពេកក្រៃលែង ចំពោះការបាត់បង់មេគ្រួសារ មួយរូប ដែលបានលាចាកលោក ហើយមួយជីវិតរបស់លោកទាំង៣ លោកតែងតែលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ព្រមទាំងស្មារតីតស៊ូយ៉ាងមុតមាំក្នុងការខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិបានយ៉ាងល្អ និងបានបន្សល់ទុកគេរ៏ឈ្មោះស្នាដៃមួយចំនួនជូនជាតិមាតុភូមិផងដែរ។

ឧត្ដមសេនីទោយ៏ទោ ប្រធានក៏បានពាំនាំប្រសាសន៏ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់សមាគមន៏អតីតយុទ្ធជនកម្ពុជា និងប្រសាសន៏ចូលរួមរំលែកទុក្ខជូនដល់ក្រុមគ្រួសារនៃសពទាំង៣គ្រួសានិងបានបួងសួងដល់វិញ្ញាណខ័ក្ខលោកទាំង៣ទៅកាន់សុគិភពកុំបីឃ្លាងឃ្លាតឡើយនិងបានជូនពរដល់ក្រុមគ្រួសារនៃសពសូមមានសុខភាពល្អរកស៊ីទទួលទានមានបានមានសេចក្ដីសុខសេចក្ដីចម្រើនតទៅមុខទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *