ថវិការបេឡាមរណៈសង្រ្គោះចំនួន៨លានរៀលត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន២គ្រួសារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី​ ០៦​ ខែសីហា​​​ ឆ្នាំ​២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន​៤,០០០,០០០រៀល ជូនដល់គ្រួសារសពអតីតយុទ្ធជន​ ​មួយគ្រួសារ​​ ដែលមានឈ្មោះ​ ជ័យ​ ជុន​ ភេទប្រុស អាយុ ៥៩ឆ្នាំ មុខសញ្ញាពិការ​ ,​ នៅគេហដ្ឋាននៃសព​ ​ស្ថិត​នៅភូមិស្រអែម​ខាងជើង​ ឃុំស្រអែម​ ស្រុកជាំក្សាន្ដ​ ខេត្ដព្រះវិហារ​​ លុះនារសៀលថ្ងៃ ខែ ឆ្នាំដដែល

ឯកឧត្តម ប្រធានស.អ.ក បានដឹកនាំ ក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន​៤,០០០,០០០រៀល ទៀត  ជូនដល់គ្រួសារសពអតីតយុទ្ធជន​​​មួយគ្រួសារទៀត ដែលមានឈ្មោះ​ ព្រុំ​ ដូប​ ភេទប្រុស​ អាយុ​ ៥៨ឆ្នាំ​ មុខសញ្ញាពិការ​ ធ្វើ​នៅគេហដ្ឋាននៃសព​ ស្ថិត​នៅភូមិ​ទំនប់​ សង្កាត់​ប៉ាលហាល​ ក្រុងព្រះវិហារ​ ខេត្ដព្រះវិហារ​ ។

ក្នុងពិធីប្រគល់ថវិការបេឡាមរណៈសង្រ្គោះចំនួន២គ្រួសារនៃសពនោះដែរ ឧត្ដមសេនីយ៏ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានស.អ.ក ខេត្តរួមនិងគណៈកម្មាធិការមូលដ្ឋានបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យនិងបានបួងសួងដល់វិញ្ញាណខក្ខលោកទាំងពីទៅកាន់សុគិភពកុំបីឃ្លាងឃ្លាតឡើយនិងបានជូនពរដល់ក្រុមគ្រួសារនៃសពសូមមានសុខភាពល្អរស៊ីទទួលទានមានបានមានសេចក្ដីសុខសេចក្ដីចម្រើនតទៅមុខ និងបានពាំនាំប្រសាសន៏សាកសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគមជូនដល់ក្រុមគ្រួសារនៃសពទាំង២គ្រួសារផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *