បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីនិងអប់រំចិត្តសាស្រ្តជូនដល់កងកម្លាំងប្រចាំឆ្នាំ២០២៤

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ÷ នៅព្រឹកថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការកងវរៈសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីអប់រំចិត្តសាស្រ្តជូនដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៤ស្ថិតនៅភូមិមហាផល ឃុំ ឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ពិធីនេះប្រព្រិត្តទៅ ស្ថិតក្រោមអធិបតីភាព ឧត្ដមសេនីទោយ៍ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទឹសទី១ប្រាសាទព្រះវិហារ តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក  មេបញ្ជាការយោធភូមិភាគទី៤។

ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានឡើងអានមតិស្វាគមន៍និងស្ថានភាពរួមនៃបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធី អប់រំចិត្តសាស្រ្តប្រចាំឆ្នាំ២០២៤តាមកម្មវិធីនិងផែនការហ្វឹកហ្វឺនតាមថ្នាក់លើបានកំណត់ ហើយការហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះមានរយៈពេល៩១ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤

ដល់ថ្ងៃ ទី១ ខែវិច្ឆិការ ឆ្នាំ២០២៤បញ្ចប់វគ្គ ដោយមានសិក្ខាមហ្វឹកហ្វឺន៨៥នាក់ គ្រូយោធាចារ្យ០៩ គណៈកម្មាការគ្រប់គ្រងវគ្គ១១នាក់

ទន្ទឹមនិងនេះ ក៍មានការជួយទំនុកបំរ៉ុង និងដឹកនាំដោយផ្ទាល់របស់ ឯកឧត្ដម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការជួយផ្គត់ផ្គង់រាល់ការងារ ចលនុប្បត្ថពីសំណាក់ នាយកដ្ឋានភស្តុភារ ប្រចាំការជួរមុខ និងសប្បុរសជនផងដែរ ទើបអង្គភាពចាត់តាំងអនុវត្តន៍ ការងារហ្វឹកហ្វឺនទទួលបានគួរជាទីមោទនៈ។

ឧត្តមសេនីទោយ៍ លៀង ឡេង មេបញ្ជាការរងយោធភូមិភាគទី៤ បានថ្លែងនូវការកោតសសើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យទទួលបានជោគជ័យ និងបានផ្ដាំផ្ញើរដល់យោធាចារ្យ និងសក្ខាមទាំងអស់ដែលបានហ្វឹកហ្វឺនរៀនសូត្រនាពេលនេះត្រូវយកចិត្តទុកដាក់នូវខ្លឹមសារមេរៀនដែលបានគ្រងទុក ជាមួយនោះត្រូវគោរពវិន័យសាលាព្រមទាំងមានការសាមគ្គីភាពគ្នាល្អក្នុងសាលារវៀងគ្នានិងគ្នារវៀងយោធាចារ្យ និងសិក្ខាម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ឧត្ដមសេនីទោយ៍ មេបញ្ជាការរង យោធភូមិភាគទី៤ បានសង្កត់ធ្ងន់ទៅកម្មសិក្សាការីទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវពាក់ព័ន្ធជាដាច់ខាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *