ព្រះវិហារ÷នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារ សំណេះសំណាលជាមួយកម្លាំងផ្នែកសឹករងឆែប និងនាំយកនូវសម្ភារៈគ្រឿងឧបភោគ បរិភោគ មួយចំនួន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម នាយឧត្ដមសេនីយ៍ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ដល់ជូនដល់កម្លាំងរបស់ផ្នែកសឹករងឆែប ដែលកំពុងបំពេញបេសកកម្មបង្ក្រាបបទល្មើសធន់ធានធម្មជាតិ កាប់បំផ្លាញព្រៃឈើរបស់រដ្ឋ ការរុករានដីព្រៃមកធ្វើកម្មសិទ្ធនៅទិសកំពុងស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។
ឯកឧត្ដម មេបញ្ជាការបានបានជម្រុញបន្ថែម ដល់កម្លាំងទាំងអស់ក្នុងការចុះប្រតិបត្តិការនេះធ្វើយ៉ាងណាអនុវត្តនូវបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន
និងអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមអនុវត្តន៍នូវបទបញ្ជា និងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារ ទប់ស្កាត់ និងបង្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ដើម្បីថែរក្សា ការពារធនធានធម្មជាតិរបស់យើងឲ្យនៅគង់វង្ស សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀតផងដែរ៕