ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០២៤ សមាគមនារី កម្ពុជាដើម្បី សន្តិភាពនិង អភិវឌ្ឍន៍.ខេត្ត ព្រះវិហារ បានរៀបចំ កម្មវិធីប្រកាសទទួលស្គាល់សមាសភាព អនុសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រចាំវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេក ទេសជា ស៊ីមត្បែងមានជ័យ ក្រោមអធិបតីភាព លោកជំទាវ សុខា គងពិសី ប្រធាន កិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ និងបាន ប្រព្រឹត្តទៅនៅអគារសាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ស្ថិតក្នុង សង្កាត់ កំពង់ប្រណាក ក្រុង ព្រះវិហារខេត្តព្រះវិហារ ដោយមានការចូលរួមពី សំណាក់ លោកជំទាវ លោកស្រី ជា អនុប្រធាន កិត្តិយស ប្រធាន អនុប្រធាន និងសមាជិក សមាគមនារីខេត្ត និង អនុសាខាសមាគម នារី ប្រចាំវិទ្យាល័យ ចំណេះដឹងទូទៅ និង បច្ចេកទេសជាស៊ីមត្បែងមានជ័យ ដែលបានប្រកាសបញ្ចូលថ្មី ជាច្រើនរូប។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ សុខា គងពិសី បាននាំយកការ ផ្តាំផ្ញើ សាកសួរ សុខទុក្ខ និងការនឹករលឹក ពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកា ដែលបានចូល រួមនាថ្ងៃនេះ។ លោកជំទាវក៏បានលើកឡើងថា ឆ្លងកាត់តាមការ ស្តាប់នូវ របាយការណ៍ ដែលប្រធានសាខា សមាគមនារីខេត្ត បានលើកឡើង ឃើញថាទាំងសាខា និងអនុសាខា សមាគមនារីតាំងពី ថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន បានចូលរួម សកម្មភាពជា ច្រើនក្នុងការ ជួយដល់ស្ត្រី ទាំងវិស័យនយោបាយ និងវិស័យសាធារណៈ បានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្តចូលរួមសកម្មភាព សង្គមនិងការងារមនុស្សធម៌ ។ លោក ជំទាវ គូសបញ្ជាក់ថា សមាគមនារីរបស់យើង គឺបានមកពីការចូលរួម ដោយការស្ម័គ្រចិត្ត មានការលះបង់ក្នុង ការអនុវត្តរាល់សកម្មភាព ដែលជួយទៅដល់ស្ត្រី និងក្មេង ស្រីដែលមានជីវភាពខ្វះខាតទី ទាល់ក្រ ស្រី្តមេម៉ាយ និងជនចាស់ជរាគ្មានទីពឹង។ លោកជំទាវបានបន្តទៀតថា គោលដៅ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ គឺកាត់បន្ថយ ភាពងាយរងគ្រោះ របស់ស្ត្រី និងកុមារ ដើម្បីលើកកម្ពស់ស្ថានភាព ឱ្យបានកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ លោកជំទាវ បានផ្តាំផ្ញើជូនដល់បងប្អូនស្ត្រីទាំងអស់ និងបងប្អូន ស្ត្រីនៅអនុសាខា សមាគមនារីប្រចាំវិទ្យាល័យ ដែលទទួលបាន សេចក្តីសម្រេចថ្មីនេះ ត្រូវចូលរួមអនុវត្តឱ្យបាននូវ ទិសដៅការងារជាប្រចាំរបស់សាខា និង អនុសាខាសមាគម នារី ចេះសាមគ្គីភាពគ្នា រក្សាផ្ទៃក្នុងឱ្យបានល្អ។ ត្រូវចេះបែងចែកតួនាទីភារកិច្ច និងការ ទទួលខុសត្រូវ។ បន្តខិតខំប្រឹងប្រែងពង្រឹង និងបង្កើនប្រសិទ្ធភាពដឹកនាំ កិច្ចសហការល្អ ជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់។ ត្រូវស្មោះត្រង់ និង រក្សាទំនាក់ទំនងជិតស្និតជាមួយប្រជា ពលរដ្ឋតាមរយៈការចុះមូល ដ្ឋានជាប់ជាប្រចាំជួបប្រជុំជាមួយ បងប្អូននារីដើម្បីអប់រំ ផ្សព្វផ្សាយ ពង្រឹងសតិអារម្មណ៍ ក្ដាប់ឱ្យបានជាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមគ្នា ដោះស្រាយឱ្យទាន់ពេលវេលា នូវតម្រូវការចាំបាច់របស់ពួកគាត់។ ពង្រឹងសីលធម៌រស់នៅ ស្អាតស្អំ រក្សាប្រពៃណីល្អ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ជាពិសេសតម្លៃស្ត្រី និងការថែ រក្សាការពារកិត្តិយស ស្ត្រីឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ដែលទទួលស្គាល់ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា”៕