មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចូលរួមគោរពវិញ្ញាណក្ខន្ធនិងបំពាក់ឋានន្តរសក្ដិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ទោ ជូនសពលោកវរសេនីយ៍ត្រី សួន ចាប នាយរងការិយាល័យយោធាតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ដោយ៖ សេងពិសិដ្ឋ

ព្រះវិហារ៖ នារសៀលថ្ងៃ​ ទី៣០ ខែ មិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានអញ្ជើញ​ដឹក​នាំ​ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤កងទ័ពជើងគោក ចូលរួមគោរពវិញ្ញាណខ័ណ្ឌ​ និង​បំពាក់ឋានន្តរសក្តិ​ ថ្នាក់​វរសេនីយ៍​ទោ​ ជាកិច្ចបច្ចាមរណៈ​ជូនសពលោកវរសេនីយ៍ត្រី សួន ចាប នាយរងការិយាល័យយោធាតំបន់ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានទទួលមរណ:ភាពដោយជម្ងឺគាំងបេះដូង​ នៅវេលាម៉ោង ១:៥៥ នាទី យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុក​ជាំក្សាន្ដ​ ខេត្តព្រះវិហារ។

ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្ដម មេបញ្ជាការព្រមទាំង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់បានអុជធូបបួងសួង ឧទ្ទិសកុសលសូមឲ្យវិញ្ញាណក្ខន្ធលោកសួន ចាប សូមបានទៅកាន់សុគិភព កំបីឃ្លៀងឃ្លាតឡើយ និងសូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព ព្រមទាំងសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់វីរៈជនដ៏ឆ្នើមមួយរូប និងជា នាយរងការិយាល័យយោធាតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកន្លងមកលោកតែងតែលះបង់ទាំងកម្លាំងកាយចិត្តស្មារតីតស៊ូយ៉ាងមុតមាំក្នុងការខិតខំបំពេញភារកិច្ចបានយ៉ាងល្អនិងបានកសាងស្នាដៃជាច្រើនជូនជាតិមាតុភូមិ។  ក្នុង​ពិធី​ដ៏​ក្រៀមក្រំ​នោះដែ​ ឯកឧត្ដម​ មេបញ្ជាការ​ បានប្រគល់ប្រាក់វិភាគទានយោធិនមរណ:ចំនួន ១០,០០០,០០០ រៀល និងថវិការបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហា​រ​ ចំនួន ២,០៩៥,០០០ រៀល និង​សម្ភារៈ​រួមមាន​៖​ មី​ ០២កេស​,ទឹកត្រី​ ០២យួ​,ត្រីខ ០២យួ​ ,អង្ករ​ ០២បេ ,សរុបថវិកាទាំងអស់​ ចំនួន ១២,០៩៥,០០០ រៀលផងដែរ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *